អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ បានចុះផ្តាច់ផ្លូវ ដាក់លូឆ្លងកាត់ តាមផ្លូវ២០០៤
Posted On : May, 25, 2015 | By សំឡេងទីក្រុង

ប្រភព៖  Dap_news.com Monday, 25 May 2015

ភ្នំពេញ  ៖ អាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក សេង គន្ធ អភិបាលរងខណ្ឌ កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ បានដឹកនាំក្រុមការងារ និងមន្រ្តីជំនាញ ចុះទៅពិនិត្យមើល ការកាត់ផ្តាច់ផ្ផូវ ដើម្បីដាក់លូ ឆ្លងកាត់ផ្លូវ២០០៤ ចំនួន២កន្លែង ដែលទឹក ដក់តាមផ្លូវ ផ្នែកខាងលិច ងាយស្រួលបម្រើដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ។

អភិបាលរងខណ្ឌ លោក សេង គន្ធ បានថ្លែងថា កាលពីថ្ងៃ២១ ខែឧសភា ឆ្នាំ២០១៥ សាលា ខណ្ឌពោធិ៍សែនជ័យ បានចុះពិនិត្យ និងបានសំណូមពរ ដល់ក្រុមហ៊ុន ពេលនោះ ខាងភាគី ក្រុមហ៊ុន ឯកភាព និងបានសន្យាដោះស្រាយបន្ទាន់។

លោក សេង គន្ធ បានបន្តទៀតថា ខាងភាគី ក្រុមហ៊ុន ជួសជុលផ្លូវ បានសម្រេចដោះស្រាយនូវ ចំណុចចំនួន២រួមមាន ទី១-ក្រុមហ៊ុន ឯកភាពកាត់ផ្លូវ២ កន្លែងដាក់លូ១.២ម៉ែត្រ កន្លែងលក់សាច់ឆ្កែ និង កន្លែងផ្ទះសំណាក់ រិទ្ធិហេង (ក្រុមហ៊ុនកំពុងកាម៉ង់លូ ) និងទី២-ស្តារលូផ្នែកខាងលិច ចាប់ពីផ្លូវ សហព័ន្ធរុស្សី ដល់មុខកងពលតូចដឹកជញ្ជូន៩៩ ព្រោះលូខាងលិចផ្លូវនេះតូចទំហ៊ំតែ០.៦តឹក មិនដែលបានស្តារ៕

CH-01149 CH-01150 CH-01151 CH-01152 CH-01153

Urban Voice Cambodia

Urban Voice Cambodia