អាជ្ញាធរ​សង្កាត់ភ្នំពេញ​ថ្មី ដឹកនាំកម្លាំង​ប្រើត្រាក់ទ័រ​ឈូស​ចិញ្ចើម​​ផ្ទះ​មួយ​កន្លែង ​ដែលរំលោភលើ​ផ្លូវសា​ធារណៈ
Posted On : March, 16, 2015 | By សំឡេងទីក្រុង

ដោយ៖ ព្រះអាទិត្យៈ, ថ្ងៃចន្ទ ទី១៦ ខែមីនា ឆ្នាំ២០១៥, កោះសន្តិភាព

រាជធានីភ្នំពេញ ៖ ​ផ្ទះ​លក់​គ្រឿង​សំណង់​មួយកន្លែង ​ត្រូវបាន​អាជ្ញាធរ​សង្កាត់ភ្នំពេញ​ថ្មី ​ដឹកនាំដោយលោក​ជុំ សារ៉ាយ​ ចៅសង្កាត់​ភ្នំពេញ​ថ្មី​ នាំ​​​កម្លាំង​ប្រជាការពារ​​ រួមទាំង​អាជ្ញាធរដោយយ​​ប្រើ​ត្រាក់ទ័រ​យក​មក​ឈូសឆាយ​ចិញ្ចើម​ផ្ទះ​ខាងលើ​​ ដែល​ម្ចាស់​បានធ្វើ​រំលោភលើ​ផ្លូវ​សា​ធារណៈ​ កាលពីវេលាម៉ោង​១០ និង​២៥​នាទី​ព្រឹក​ថ្ងៃទី​១៦ មីនា ២០១៥ នេះ ស្ថិតនៅ​ផ្លូវ​១០១៩ (ភ្នំពេញ-ហា​ណូយ)។

ប្រភពបានឱ្យ​ដឹងថា មុន​ពេល​​ចុះទៅឈូសឆាយនេះ ត្រូវ​បាន​អាជ្ញាធរ​ធ្វើសេចក្តី​ជូនដំណឹង​ទៅ​ម្ចាស់ផ្ទះរួចមកហើយ ប៉ុន្តែ​ពួកគាត់​នៅ​ល្មើស​ធ្វើ​រហូតដល់​រួចរាល់ ឃើញដូច្នេះ​កម្លាំងអាជ្ញាធរ​ចុះ​​រុះរើតែម្តង ។

គួរបញ្ជាក់ថា​ សេចក្តី​ជូន​ដំណឹងមាន ១-​ហាម​ដាច់​ខាត​មិន​ឱ្យ​យកចិញ្ចើម​ថ្នល់​បើកអាជីវកម្ម​គ្រប់ប្រភេទ និង​លើក​ស្លាកយីហោ និង២-​ត្រូវបញ្ឈប់​រាល់​ការ​ធ្វើ​អាជីវកម្ម​លើ​ចិញ្ចើម​ផ្លូវសាធារណៈ​ដោយ​ ត្រូវរុះរើ​តូបគ្រប់ប្រភេទចេញ ។

Urban Voice Cambodia

Urban Voice Cambodia