f48719d7-8e70-4cca-8eeb-64c653012934

អាជ្ញាធរ​រាជធានី​ភ្នំពេញ​យក​រថយន្ត​២​គ្រឿង ទៅ​លាង​សម្អាត​កំណាត់​ផ្លូវជាតិ​លេខ​១

ប្រភព ៖ កោះសន្តិភាព

នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ រថយន្តលាងសម្អាតផ្លូវចំនួន២គ្រឿង នៃរដ្ឋបាលរាជធានីភ្នំពេញ សហការណ៍ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានលាងសម្អាតផ្លូវជាតិលេខ១។ លោក ណុប ផា អភិបាលរងខណ្ឌច្បារអំពៅ បានឲ្យដឹងថា ដោយមើលឃើញពីការខិតខំរៀបចំសណ្តាប់ធ្នាប់ប៉ុន្មានថ្ងៃជាប់ៗគ្នាមកនេះ អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារសាលារាជធានីភ្នំពេញ រួមជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ នាំរថយន្តមកលាងសម្អាតកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស រហូតដល់ភូមិក្តីតាកុយ សង្កាត់វាលស្បូវ។

ចំណែកលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ លើកឡើងថា ចាប់ពីថ្ងៃនេះទៅ រាល់រថយន្តដឹកដី ដឹកខ្សាច់ បើនៅតែបណ្តោយឲ្យកំពប់ហៀរហូរពាសពេញទ្រូវផ្លូវតទៅទៀតនោះ រដ្ឋបាលខណ្ឌច្បារអំពៅនឹងប្រើវិធានការតឹងរ៉ឹងចំពោះម្ចាស់រថយន្តដែលល្មើសនោះ។ អាជ្ញាធរខណ្ឌច្បារអំពៅ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរ សូមមេត្តាយោគយល់ ក្នុងអំឡុងពេលដែលរដ្ឋបាលខណ្ឌច្បារអំពៅ កំពុងរៀបចំ និងលាងសម្អាតផ្លូវ ដែលបង្កការកកស្ទះចរាចរណ៍រយៈពេលខ្លីនេះ៕

ff586584-a295-4b46-b503-5f563251b2b0

Leave a Reply