អាជ្ញាធរ​ខ​ណ្ឌពោធិ៍​សែន​ជ័យ​​ធ្វើ​ពិធី​សម្ពោធ​ផ្លូវ​បេតុង​១​ខ្សែ​ដែល​ជា​អំណោយ​សប្បុរសជន
Posted On : March, 3, 2015 | By សំឡេងទីក្រុង

ដោយ ផ្កាយព្រឹក, ថ្ងៃពុធ ទី03 ខែមិនា ឆ្នាំ២០១៥, កោះសន្តិភាព

រាជ​ធានី​ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យដឹក​នាំដោយ​លោក​អភិបាល​ខណ្ឌ ហែម ដា​រិ​ទ្ធិ បាន​ធ្វើ​ពិធី​សម្ពោធដាក់​ឲ្យ​ប្រើប្រាស់​នូវ​ផ្លូវ​បេតុង​១​ខ្សែ​ដែល​ជាអំណោយរបស់​សប្បុរសជន​ទុក​សម្រាប់​ជា​ចំណងដៃប្រជាពលរដ្ឋ​នៅ​ក្នុងមូលដ្ឋាន​ខណ្ឌប្រើប្រាស់​ក្នុងការ​ធ្វើ​ដំណើរទៅ​មក​បាន​ស្រួល និង​ជា​ការភិ​វឌ្ឍន៍​មូលដ្ឋាន​ខណ្ឌឲ្យ​កាន់តែមានការ​រីក​ចម្រើន​។

​ពិធី​នោះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​០៣ ​មីនា ​២០១៥ នៅក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែលមានការ​ចូលរួម​ដោយលោក​អភិបាលរង​ខណ្ឌ មន្ត្រី​ការិយាល័យ​ជុំវិញ​ខណ្ឌ លោក​សុទ្ធ សាធ ​លោក នី សម្បត្តិ ប្រធាន​ក្រុមហ៊ុនអេកូ​និក​ស៊ា ដែល​ជា​សប្បុរសជន​​​ម្ចាស់​អំណោយ ព្រមទាំង​លោក​មេ​ភូមិ បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​នោះ​ជា​ច្រើន​រូប​ទៀត​។

អាជ្ញាធរ​សង្កាត់​ចោម​ចៅបាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​ដែល​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​ថ្ងៃ​នោះ គឺ​ស្ថាបនា​ឡើង​ដោយ​ការ​ចាក់​ក្រាល​បេតុង រឹង​មាំ មាន​ប្រវែង​៣៥០ម៉ែត្រ​និង​ទទឹង​៥​ម៉ែត្រ​។ ចំណាយ​ថវិកាអស់​ប្រមាណ​៣​ម៉ឺនដុល្លារអា​មេ​រិ​ក ដែល​ជា​ថវិកា​របស់សប្បុរសជន​ខាងលើតាម​រយៈ​លោក ហែម ដា​រិ​ទ្ធិ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទុក​សម្រាប់​ជា​ចំណងដៃ​ប្រជាពលរដ្ឋដែលរស់នៅ​ក្នុងភូមិ​ខាងលើ ហើយក៏ជា​ផ្លូវ​ចូល​ទៅ​ទីស្នាក់ការ​ភូមិ​នោះ​ផង​ដែរ​៕

Urban Voice Cambodia

Urban Voice Cambodia