អាជ្ញាធរ​ខណ្ឌ​មានជ័យ​បន្ត​ចុះ​រៀបចំ​ សណ្ដាប់​ធ្នាប់​តាមផ្លូវ​ ចំការ​ដូង​ និង​ផ្លូវ​វេងស្រេង​
Posted On : May, 17, 2015 | By សំឡេងទីក្រុង

ប្រភពៈ​ dap-cambodia  Sunday, 17 May 2015

ភ្នំពេញ ៖ នៅព្រឹកថ្ងៃ ទី១៧ ខែឧសភា ឆ្នាំ២០១៥ អាជ្ញាធរខណ្ឌមានជ័យ បានចុះរៀបចំ សណ្ដាប់ធ្នាប់ នៅតាមបណ្តោយ ផ្លូវចំការដូង និង ផ្លូវវេងស្រេង ចាប់ពីគល់ស្ពានដែក ម្តុំរោងម៉ាសុីនស្រូវ ផ្សារដើមពោធិ៍ និងចំពីលូ៥ ដល់ផ្សារឯករាជ្យ ។ ការរៀបចំ សណ្ដាប់ធ្នាប់តាមផ្លូវនេះ ក្រោមការ ដឹករបស់លោក ហៀក ចាន់លាង អភិបាលរង ខណ្ឌមានជ័យ និងកម្លាំងសន្តិសុខ សណ្តាប់ធ្នាប់ ជាច្រើននាក់ទៀត ។

លោក ហៀក ចាន់លាង បានថ្លែងឱ្យដឹងថា ដោយថ្នាក់ ដឹកនាំបានមើលឃើញការបាត់បង់ សណ្ដាប់ធ្នាប់តាមផ្លូវចំការដូង ពិសេសផ្លូវវេងស្រេង ចំណុចលូ៥ ត្រង់ចំណុចដើមពោធិ៍ ម្តុំរោងម៉ាសុីនស្រូវ ដោយ សារបងប្អូនអាជីវករដាក់បន្លែត្រីសាច់ និងឥវ៉ាន់ផ្សេងៗ លក់ដូរតាមចិពោ្ចីមផ្លូវ ខ្លះហៀរហូរលើទ្រូងផ្លូវតែម្តង ដែលងាយរងគ្រោះថ្នាក់ចរាចរណាស់ ក៏ដូចជាធ្វើឱ្យខ្វះអនាម័យនោះ ទើប សាលារាជធានីភ្នំពេញតម្រូវឱ្យសាលា ខណ្ឌទាំងអស់ត្រូវតែយកចិត្ដទុកដាក់រៀប ចំសណ្ដាប់ធ្នាប់ឡើងវិញ ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៥នេះ គណៈបញ្ជាការឯកភាព ខណ្ឌមានជ័យ និងសង្កាត់ស្ទឹងមានជ័យ ព្រមទាំងកម្លាំង សណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្ដាប់ធ្នាប់តាមផ្លូវចំការដូង និងផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ប្រយោជន៍ធ្វើ ឱ្យផ្លូវសាធារណៈ ងាយស្រួល ធ្វើដំណើរមិន កក់ស្ទះចរាចរណ៍ ខណ:ក្រុមហ៊ុនកំពុងស្ថាបនាផ្លូវនេះ ។ លើសពីនេះទៀត គឺ នឹងធ្វើឱ្យមានសោភ័ណ្ឌភាពដល់រាជធានី ភ្នំពេញរបស់យើងផងដែរ ខណៈដែលមេដឹកនាំ និង មានភ្ញៀវបរទេសចេញចូលរាជធានីភ្នំពេញ ព្រឹកល្ងាច ដើម្បីទស្សនារមណីដ្ឋាននានា ផងនោះ ។

លោក ហៀក ចាន់លាង អភិបាលរងខណ្ឌមានជ័យ ថ្លែងឱ្យដឹងទៀតថា អ្វីដែលត្រូវយកចិត្ដទុក ដាក់ទៀតនោះ គឺនៅតាមផ្លូវនេះ ជាផ្លូវក្រវាត់ក្រុង សម្រាប់រថយន្តដឹកទំនិញ គ្រប់ប្រភេទចរាចរវាងក្រុង ហើយការលក់ដូររបស់បងប្អូនអាជីវករលើទ្រូងផ្លូវនេះ បង្កអោយមានគ្រោះចរាចរ ជាយថាហេតុផងដែរ ។ ដូច្នេះហើយ ទើបអាជ្ញាធរ ខណ្ឌក្រោមការណែនាំពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ អោយរៀបចំសណ្ដាប់ធ្នាប់ នៅទីនោះ ដើម្បីកុំឱ្យកកស្ទះ ចរាចរណ៍ ដល់អ្នកដំណើរ និងបង្ការគ្រោះថ្នាក់ចរាចរផ្សេងៗ ។

ទោះយ៉ាងណាក្នុងការរៀបចំសណ្ដាប់ ធ្នាប់របស់អាជ្ញាធរខណ្ឌមានជ័យនាពេល នេះ ឃើញថា ប្រជាពលរដ្ឋ អ្នកលក់ដូរ បងប្អូនគាត់បានចូលរួម សហការទទួលលទ្ធផលល្អប្រសើរ  ។ ប៉ុន្ដែប្រជាពល រដ្ឋមួយចំនួនដែលធ្វើតូបឬតាំងលក់ ទំនិញលើចិញ្ចើមផ្លូវ បានសំណូមពរឱ្យ អាជ្ញាធរ មានការអនុគ្រោះខ្លះ ដើម្បីធ្វើការរុះរើតូបឬសំណង់លក់ ដូរអនាធិបតេយ្យ ចូលដល់ក្នុងផ្ទះ ហើយ អាជ្ញាធរក៏មានការអនុគ្រោះតាមសំណូម ពរនេះដែរ ៕

v_0441 v_0442 v_0443 v_0444 v_0445

 

Urban Voice Cambodia

Urban Voice Cambodia