អាជ្ញាធររាជ​ធានី​ដាក់ស្លាក​សញ្ញា​​មិន​ឲ្យ​ជក់បារី​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​វត្ត​ភ្នំ
Posted On : July, 21, 2015 | By សំឡេងទីក្រុង

ប្រភព៖   កោះសន្តិភាព   ​ថ្ងៃអង្គារ ទី២១ ខែកក្កដា ឆ្នាំ២០១៥ រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ចាប់ផ្តើម​ដាក់​ស្លាក​បំរាម​មិន​ឲ្យ​មានការ​ ជក់បារី​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ក្នុង​បំណង​ប្រែក្លាយ​ឲ្យ​តំបន់​នេះមាន​បរិស្ថាន និង​អនាម័យ​ល្អ ជា​ពិសេស​បន្ទាប់​ពី​មានការ​ជួសជុល និង​កែ​លំអរ​រួចជួយ​លើកកំពស់​សោ​ភ័ណភាព​រាជធានី​ភ្នំពេញ​ផង​ដែរ ។ លោក​ឡុ​ង ឌី​ម៉​ង់ ​នាយករង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​កោះសន្តិភាព​ដឹងក្នុង​ពេល​លោក​អមដំណើរ​លោកប៉ា សុ​ជាតិ​វង្ស ​អភិបាល​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​ការដ្ឋាន​កំពុងធ្វើការ​ជួសជុល​កែ​លំអរ ​រមណីយដ្ឋាន​វត្ត​ភ្នំ កាលពី​ថ្ងៃ​ទី​២០ ក​ក្ត​ដា​ ២០១៥​នេះ​ថា  ចាប់ពី​ពេល​នេះ​ទៅ​សាលា​រាជធានី​ភ្នំពេញ​បាន​ដាក់​ស្លាក​បំរាម​មិន​ឲ្យ​ មានការ​ជក់បារី​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​វត្ត​ភ្នំ​នេះ​ទៀត​ទេ ក្នុង​បំណង​ប្រែក្លាយ​ឲ្យ​តំបន់​នេះ មាន​បរិស្ថាន និង​អនាម័យ​ល្អ ជា​ពិសេស​បន្ទាប់​ពី​មានការ​ជួសជុល និង​កែ​លំអ​រួច ដើម្បី​ជួយ​លើកកំពស់​សោ​ភ័ណភាព​រាជធានី​ភ្នំពេញ និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​​ផង​ដែរ ។ ប៉ុន្តែ​ទោះជា​យ៉ាងណា ​នេះ​ជា​ការ​អប់​រំ​ជំហានដំបូង​ដោយ​មិន​ទាន់​មានការ​​ដាក់​ពិន័យ​ចំពោះ​អ្នក ​ជក់បារី​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋានវត្ត​ភ្នំ​នោះ​ទេ ៕​ Thu21ក

Urban Voice Cambodia

Urban Voice Cambodia