អាជ្ញាធររាជធានីភ្នំពេញ ចេញលិខិតសម្រេចផ្អាកមិនឱ្យរថយន្តដឹកទំនិញ ធ្វើចរាចរលើកំណាត់ផ្លូវជាតិលេខ១
Posted On : May, 11, 2015 | By សំឡេងទីក្រុង

 

ប្រភព៖ Freshnewsasia.com​​​​​​​​​​​​​​​​​​​​​​ ថ្ងៃ​ 11,05,15

(ភ្នំពេញ)៖ រាល់រថយន្តដឹកទំនិញ​ទាំងអស់ នឹងមិនអនុញ្ញាតឱ្យធ្វើច​រាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ១ ចាប់ពីចំណុចគល់ស្ពានព្រះមុនីវង្ស រហូតដល់វត្តក្តីតាកុយ ទៀតទេ ហើយត្រូវបើកវាងតាមស្ពាន​ព្រែកសំរោង ក្រុងតាខ្មៅវិញ ដើម្បីបន្ថយការកកស្ទះចរាចរណ៍ ខណៈដែលកំណាត់ផ្លូវនេះ កំពុងតែសាងសង់ពង្រីកឱ្យធំជាងមុន នេះបើតាមការប្រកាសរបស់សាលារាជ​ធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភានេះ។

សាលារាជធានីបានអះអាងថា បច្ចុប្បន្នក្រុមជំនាញកំពុងពង្រីកផ្លូវខាងលើផ្លូវនេះ ហើយជួបប្រទះទៅនឹងបញ្ហា​កកស្ទះចរាចរណ៍​យ៉ាងធ្ងន់ធ្ងរជារៀងរាល់ថ្ងៃ ដែលធ្វើឱ្យគម្រោងពង្រីកផ្លូវលេខ១ អាចនឹងមិនបញ្ចប់តាមការកំណត់៕

Urban Voice Cambodia

Urban Voice Cambodia