អាជ្ញាធរភ្នំពេញកំពុង ស្ថាបនាផ្លូវខ្សែ ក្រវ៉ាត់ក្រុង ៣បន្ថែមទៀត
Posted On : January, 13, 2015 | By សំឡេងទីក្រុង

ដោយ៖ LookingToday ថ្ងៃ ទី ១៣ ខែ មករា ឆ្នាំ ២០១៥

សាលារាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាផ្លូវខ្សែក្រវ៉ាត់ ក្រុងចំនួន៣ទៀត គឺផ្លូវ កប់ស្រូវក្នុងខណ្ឌពោធិ៍សែន ព្រែកព្នៅ និងឫស្សីកែវ ចាប់ពីផ្លូវជាតិលេខ ៤ដល់ផ្លូវជាតិ លេខ៥។បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សាលារាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងដំណាក់ កាលទី១ សាលារាជធានី បាននឹងកំពុងស្ថាបនា ជាផ្លូវបេតុង អារមេកំរាស់២០ស.ម កម្លាំង ៤០មេហ្គាប៉ាស្កាល់ ទទឹង២២ម សួនកណ្តាល២.៥ម ប្រវែង ៤០៤៣ម ចាប់ពីផ្លូវជាតិលេខ ៤ដល់ផ្លូវរថភ្លើង ជាលទ្ឋផលគិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ ការងារសម្រេចបាន ៩០%នៃគំរោង ក្នុងនោះ:
-ការងារគ្រឹះក្រោម. ៩៦%
-ការងារគ្រឹះថ្មម៉ិក M40. ៩៦%
-ការងារគ្រឹះថ្មម៉ិក M30. ៩៦%
-ការងារចាក់បេតុង. ៩៦%
-ការងារដាក់លូទំហំ១.៥ម ៣៥%
-ការងារសួនច្បារ. ៥៥%
ជារួម ការងារចាក់បេតុងស្ទើបព្ចាប់ទាំងស្រុងហើយ នៅសល់តែការងារដាក់ លូនិងសួនច្បារកំពុងអនុវត្ត៕

Urban Voice Cambodia

Urban Voice Cambodia