អាជ្ញាធរខណ្ឌ​ទួលគោក​ចាត់វិធានការក្តៅ​លើអ្នកលក់ដូរ​នៅលើផ្លូវ៣៣៦​និងជុំវិញ​ផ្សារនាគមាស
Posted On : January, 30, 2015 | By សំឡេងទីក្រុង

ដោយ វ៉ា វឌ្ឍនៈ, កោះសន្តិភាព, ថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០១៥

រាជធានីភ្នំពេញ ​៖ អភិបាលរងខណ្ឌទួលគោក ​លោក ប៉ាង លីដា​ បានដឹកនំាកម្លំាង​ចុះរៀបចំសណ្តាប់ធ្នាប់​នៅផ្លូវ៣៣៦​ និង ​ផ្លូវជុំវិញ​ផ្សារនាគមាស​ និង ផ្សារដើមគ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងថា​ ការចុះរៀបចំសណ្តាប់ធ្នាប់​នៅព្រឹកថ្ងៃទី៣០ ​មករា ២០១៥នេះ ​បានធ្វើឡើង​បន្ទាប់ពី​ប្រធានផ្សារ​នាគមាស ​និងផ្សារដើមគ ​បានបន្តយកផ្លូវ​សាធារណៈជួល​ឲ្យអាជីវករ និងប្រជាពលរដ្ឋរស់​នៅជុំវិញផ្សារលក់​ដូរបង្កឲ្យមានការកកស្ទះចរាចរណ៍ ។

គួរបញ្ជាក់ថា ​កន្លងមកទីតំាងខាងលើនេះ​ អាជ្ញាធរបាន​ចុះរៀបចំ​និងបើកផ្លូវ៣៣៦​ឲ្យដំណើរការឡើងវិញ​ ប៉ុន្តែមិនបានប៉ុន្មានថ្ងៃផង ​ក្រុមអាជីវករបាន​នំា​គ្នាមកលក់លើ​ផ្លូវនេះដដែល ។

សេចក្តីរាយការណ៍​បានបន្ថែមទៀតថា​ នៅពេលនេះ ​អាជ្ញាធរបានចាប់ទំនិញ ​និងសម្ភារនានា​របស់​អាជីវករ​លើកដាក់លើរថយន្តតែម្តង ​និងបង្កឲ្យភាព​រញ៉េរញ៉ៃ​ ​និងប៉ះពារពាក្យ​សម្តីដាក់គ្នាផងដែរ​ តែមិនមានអំពើហិង្សា​ណាមួយកើត​ឡើងនោះទេ៕

Urban Voice Cambodia

Urban Voice Cambodia