អាជ្ញាធរខណ្ឌទួលគោក ចុះបិទការដ្ឋានសំណង់ទាំងយប់ ក្រោយប៉ះពាល់យ៉ាងធ្ងន់ធ្ងន់ ដល់ផ្ទះអ្នកជិតខាង
Posted On : កក្កដា, 21, 2015 | By សំឡេងទីក្រុង

ប្រភព៖  Freshnews   ថ្ងៃទី៖ ២១ កក្កដា ២០១៥ (ភ្នំពេញ)៖ អភិបាលរងខណ្ឌទួលគោក លោក ប៉ាង លីដា បានបញ្ជាក់មុននេះបន្តិចឲ្យដឹងថា អាជ្ញាធរខណ្ឌ និងមន្រ្តីជំនាញ បានចុះផ្អាកការដ្ឋានសំណង់មួយដែលធ្វើឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ នៅក្បែរខាង រួចហើយកាលពីយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។ លោក ប៉ាង លីដា បានបញ្ជាក់ថា នៅពេលចុះផ្អាកនោះអាជ្ញាធរបានប្រាប់ទៅម្ចាស់ការដ្ឋានសំណង់ កុំឲ្យបន្តសកម្មភាពបុកគ្រឹះ និងជីកដីទៅក្រោម ព្រមទាំងឲ្យដឹកដីយកមកចាក់ទប់ នៅកន្លែងប៉ះពាល់ដល់ផ្ទះជនរងគ្រោះ។ ជាលទ្ធផល ត្រូវបានអភិបាលរងខណ្ឌរូបនេះ អះអាងថា ភាគីទាំង២នាក់ បានយល់ព្រម ក្រោមការសម្របសម្រួលរបស់អាជ្ញាធរ ហើយសម្រាប់ការខូតខាតនោះ ភាគីម្ចាស់ការដ្ឋានសំណង់ នឹងចេញសងទាំងអស់។ សូមបញ្ជាក់ថា កាលពីម្សិលមិញ លោក កេង រិទ្ធី ជាប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅតាមផ្លូវលេខ ៣៣៧ ក្នងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានថ្លែងឲ្យដឹងថា បច្ចុប្បន្ននេះមានករណីដ៏ធ្ងន់ធ្ងរមួយ​ដោយសារការដ្ឋានសំណង់មួយ កនែ្លង ដែលគេដឹងថា កំពុងសាង់សង់ខុនដូ កំពស់១៨ជាន់ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផ្ទះប្រជាពលរដ្ឋ រស់នៅជិតខាងចំនួន៣ខ្នង ត្រូវបានរងការប្រេះសំណង់ ខូចឥដ្ឋ ជញ្ជាំង..។ល។ លោក កេង រិទ្ធី បានបញ្ជាក់ទៀតថា ការដ្ឋានសំណង់នេះបាននឹងកំពុងជីកគ្រឹះរូងដីយ៉ាងជ្រៅជិត១០ម៉ែត្រ ធ្វើឲ្យផ្ទះរបស់គាត់រញ្ជួយ ប្រេះ និងស្រុតមួយចំហៀង ភ័យខ្លាចក្នុងការរស់នៅ ដោយសារខ្លាចបាត់ស្រុតទាំងមូល ហើយមួយវិញទៀតបានកកាយជីករហូតដល់ក្រោមរបងផ្ទះអ្នកជិតខាង ថែមទៀតផង ដោយសារពួកគាត់អាងអំណាង ជាឧត្តមសេនីយ៍អាវុធហត្ថលើផ្ទៃប្រទេសមិនខ្លាចច្បាប់៕ Thu1 Thu21a Thu21b Thu21c Thu21d Thu21e Thu21f Thu21g Thu21h Thu21i Thu21j Thu21k Thu21l Thu21m Thu21n

សំឡេងទីក្រុង!

សំឡេងទីក្រុង!