អាងស្តុកទឹកមួយចំនួន មានទឹកពេញប្រៀបប្រឡាយ បណ្ដាលឱ្យរាជធានីភ្នំពេញទទូលរងនូវការលិចលង់
Posted On : កញ្ញា, 18, 2016 | By សំឡេងទីក្រុង

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ
យោងតាមគេហទំព័រសង្គមហ្វេសប៊ុករបស់រដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់គ្នារួចមក កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើឱ្យកម្ពស់ទឹកភ្លៀងកើនឡើងដល់ទៅ ៦០មម ហើយធ្វើឱ្យអាងស្តុកទឹកមួយចំនួននិងប្រឡាយបឹងត្របែក មានទឹកពេញប្រៀបប្រឡាយ។

ស្ថានភាពនេះបណ្ដាលឱ្យតំបន់មួយចំនួនធំក្នុងរាជធានីភ្នំពេញ ទទូលរងនូវការលិចលង់យ៉ាងខ្លាំង ដោយសារជំនន់ទឹកភ្លៀង ជាពិសេសនៅតំបន់ដីទំនាប។ ចំណែកឯ កម្ពស់ទឹកនៅមុខស្ថានីយ៍មាននីវ៉ូ ៥.៨០ម គឺខ្ពស់ជាងនីវ៉ូតំកល់ទឹក ២ម ផងដែរ។

ជុំវិញបញ្ហានេះដែរ សាលារាជធានីភ្នំពេញ បានលើកឡើងថា ដោយសារសមត្ថភាពស្ថានីយ៍បូមទឹកចាស់បូមទឹកចេញមិនទាន់ ប៉ុន្តែក្រុមការងារកំពុងខិតខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីដំណើរការស្ថានីយ៍បូមទឹកថ្មី នៅថ្ងៃទី២០ ខែកញា ឆ្នាំ២០១៦នេះ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!