អាគារពាណិជ្ជកម្ម Exchange Square នៅកម្ពុជា គ្រោងនឹងបញ្ជាប់នៅឆ្នាំ ២០១៧
Posted On : May, 22, 2015 | By សំឡេងទីក្រុង

ឆ្នាំ2015 ខែ05 ថ្ងៃទី22,  http://business-cambodia.com/

ក្រុមហ៊ុន Hong Kong Land មួយ​បានកំពុងសាងសង់អាគារពាណិជ្ចកម្មនៅកម្ពុជា ដែលមានឈ្មោះថា​ អ៊ិចឆេង ឃ្វែ (Exchange Square) គម្រោងអាគារពាណិជ្ជកម្មដ៏ស្កឹមស្កៃមួយនេះ មានលក្ខណះជាអាគារពាណិជ្ជកម្មអន្តរជាតិប្រចាំនៅតំបន់អាស៊ី  ដែលការសាងនេះ គ្រោងនឹងបញ្ជាប់នៅឆ្នាំ ២០១៧ ខាងមុខនេះ ។

បច្ចុប្បន្ន គម្រោង​នេះកំពុងត្រូវបានសាងសង់ ដែលក្នុងនោះផ្តល់នូវអាគារករិយាល័យកម្រិត  A​ ដែលមានទំហំប្រមាណជាង ១៨, ០០០m2 នៅជាន់ទី ១៦ ហើយបន្ថែមនូវកន្លែងលក់រាយដ៏មានសោភ័ណភាព នៅជាន់ទីបួន មានទំហំប្រមាណជាង ១៣ ០០m2 ។ បន្ថែមលើនេះទៀត អាគារនេះក៏មានផ្តល់នូវកន្លែងចំណតយានយន្តដ៏ទូលំទូលាយផងដែរ ។

លោកស្រី អាន សុធីដា  នាយករងនៃក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថាកម្រោង អ៊ិចឆេង ឃ្វែរ នេះ (Exchange Square)  ជាអគារពាណិជ្ជកម្មមួយ ដែលបានចូរួមចំណែក សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ តួយ៉ាងដូចជាកម្ពុជា ដើម្បីពន្លឿនកំនើនសេដ្ឋកិច្ចរបស់ប្រទេសនេះ  ដោយតាមរយះការទាក់ទាញ អ្នកវិនិយោគក្រៅស្រុក ដែលមកពី ​ថៃ​ ម៉ាឡេស៊ី  តៃវ៉ាន់ ហុងកុង ចិន និង ជប៉ុនជាដើម។

គម្រោងអ៊ិចឆេង ឃ្វែរ អ៊ិចឆេង ឃ្វែរ នេះមានទីតាំងស្ថិតនៅម្តុំ ផ្លូវលេខ 106 កែងផ្លូវ 51​ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ខាងក្រោយស្ថានទូតអារមេរិក ។ ម្ចាស់គម្រោងរបស់អគារនេះគឺ Hong Kong Land ដែលនឹងផ្តល់ នូវសុវត្ថិភាពកម្រិតខ្ពស់ រួមជាមួយអគារដែលមានដំបូលបៃតង មានសួន ស្អាតល្អផងដែរ។

Urban Voice Cambodia

Urban Voice Cambodia