អាគារទំនើបដុះដូចផ្សិតក្នុងរាជធានីភ្នំពេញ ប៉ុន្តែយើងនៅតែមិនអាចទទួលបានប្រឡាយទឹកស្អុយ ស្អាតល្អមួយ
Posted On : កញ្ញា, 23, 2016 | By Vantha

ភ្នំពេញ៖ ប្រឡាយទឹកស្អុយដែលហូរពីអូឬស្សី ទៅកាន់ស្ទឹងមានជ័យកាត់តាមទីក្រុងភ្នំពេញ។ វាស្ទើរតែស្ថិតនៅចំកណ្ដាលទីក្រុងទៅហើយ។ ផ្សារបឹងត្របែកផ្លាហ្សា សាលារៀន ការិយាល័យ ហើយនិងក្រុមហ៊ុនឯកជនជាច្រើន គឺមានទីតាំងតាមបណ្ដោយប្រឡាយទឹកស្អុយនោះ។ ការដ្ឋានសាងសង់ធំមួយរបស់ចិនដែលនៅទល់មុខផ្សារបឹងត្របែកផ្លាហ្សា កំពុងតែចាប់ផ្ដើមសាងសង់បណ្ដើរៗ។ គម្រោងនេះមានអាគារយក្សចំនួនពីរ ឬបី កម្ពស់មេឃ។ នៅពេលសាងសង់រួចរាល់និងមានមនុស្សជាច្រើននឹងមករស់នៅតំបន់នោះ។

ផ្ទុយទៅវិញ ប្រជាពលរដ្ឋដែលកំពុងរស់នៅតាមបណ្ដោយប្រឡាយទឹកស្អុយ បានប្រើវាជាកន្លែងចោលសំរាមរបស់ពូកគេ។ ពួកគេបានបោះសំរាមចូលទៅក្នុងប្រឡាយ ព្រោះទឹកហូរមិនសូវខ្លាំង និងប្រមូលផ្ដុំមកពីលូដ៏ទៃទៀត វាជាកន្លែងដែលប្រជាជនក្រីក្រ ឬអ្នករើសសំរាមទៅ។

វាមានខ្លិនស្អុយខ្លាំង ហើយមិនបាច់សង្ស័យទឹកគឺពោពេញដោយមេរោគដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ដោយសារតែទឹកមិនសូវហូរខ្លាំង ដូច្នេះប្រឡាយត្រូវការសម្អាត ហើយទឹកក៏មិនស្អុយខ្លាំងចឹង។

យោងទៅតាមអត្តបទរបស់ ខាមបូឌាដេលី ចុះនៅខែមិនា ឆ្នាំ២០១៦ នាយករដ្ឋមន្រ្តីហ៊ុនសែនបានថ្លែងថាកម្ពុជាចាំបាច់ត្រូវបង្កើនការវិនិយោគនៅលើផ្លូវ ផ្លូវដែក សមុទ្រ និងផ្លូវអាកាសរបស់ខ្លួន គឺជាការទាញយកប្រយោជន៍ពីសមាហរណកម្មក្នុងតំបន់និងការប្រកួតប្រជែងអន្តរជាតិ។

តើរាជរដ្ឋាភិបាលធ្លាប់បានគិតអំពីការអភិវឌ្ឍអ្វីដែលយើងមាននៅក្នុងទីក្រុង ដូចជាប្រឡាយទឹកស្អុយបឹងត្របែកដែរឬទេ?

ប្រឡាយទឹកស្អុយគឺជាបំណែកមួយនៃភ័ស្តុតាងដែលបង្ហាញថាទោះបីជាមានការអភិវឌ្ឍបែបប្រណិតពេញរាជធានីច្រើនយ៉ាងណាក៏ដោយ ទីក្រុងភ្នំពេញមិនមានហេដ្ឋារចនាសម្ព័ន្ធល្អ ឬប្រព័ន្ធដែលត្រឹមត្រូវ ដើម្បីធ្វើឱ្យជីវិតមនុស្សនៅក្នុងប្រទេសនេះមានអារម្មណ៍ថាមានផាសុខភាពនោះទេ។

យល់ស្របជាមួយនឹងអត្ថបទរបស់កាសែតភ្នំពេញប៉ុស្តិ៍ចុះនៅឆ្នាំ២០១៥ ដែលបានធ្វើសំភាសន៍ជាមួយនឹងលោក ស្តេវិន អ៊ីនឌីង (Steven Iddings) ដែលជាប្រធានក្រុមរបស់អង្គការសុខភាពពិភពលោកដើម្បីសុខភាពបរិស្ថាន។ លោកស្តេវិនបាននិយាយថា លាមករបស់មនុស្សមានគ្រោះថ្នាក់។ នេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងណាស់ប្រសិនបើមិនមានការសំអាតកាកសំណល់មនុស្សដែលបានហូរចូលក្នុងទឹកដូចជា (ប្រឡាយបឹងត្របែក) ជាពិសេសប្រសិនបើមានទឹកជំនន់។

របាយការណ៍របស់វិទ្យាស្តានបច្ចេកវិទ្យានៃសហព័ន្ធស្វីស ទីក្រុង Zurich ប្រទេសស្វីស បានបញ្ជាក់ថា នៅទីនោះមានការផ្សាភ្ជាប់គ្នារវាងបញ្ហាកង្វះទឹកស្អាត ហើយនិងការកើនឡើងនូវមេរោគ និងកំណើនសត្វមូស។ នេះជាការពិត នៅពេលដែលទឹកនៅនឹង ឬហូរយឺតៗ ដូចដែលអាចរកឃើញនៅក្នុងប្រឡាយបឹងត្របែក។

%e1%9e%95%e1%9f%92%e1%9e%91%e1%9f%87%e1%9e%93%e1%9f%85%e1%9e%9b%e1%9e%be%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%9b%e1%9e%b6%e1%9e%99%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%a2%e1%9e%bb%e1%9e%99

ស្រី្តម្នាក់ឈ្មោះកែវ ហេង ដែលជាអ្នកលក់មីឆា និងភេសជ្ជៈនៅលើស្ពានតូចមួយនៅលើប្រឡាយ ដែលបានចុះក្នុងអត្តបទរបស់ភ្នំពេញប៉ុស្តិ៍បានអះអាងថាប្តីរបស់នាងត្រូវបានញាំញីដោយការវិលមុខនិងក្អួតមួយរំពេចដោយគ្មានសញ្ញាណាមួយនៃជំងឺដោយសារតែទឹកក្នុងប្រឡាយ និងប្រជាពលរដ្ឋផ្សេងទៀត ដែលរស់នៅទីនោះតែងតែឈឺជាញឹកញាប់។

ពិតប្រាកដណាស់ដំណោះស្រាយដ៏សាមញ្ញដើម្បីដោះស្រាយបញ្ហានេះគឺគ្រាន់តែសម្អាតប្រឡាយ និងផ្តល់នូវកន្លែងដល់អ្នករស់នៅទីនោះអាចដាក់សំរាមរបស់ពួកគេដោយសុវត្ថិភាព។ ប្រធានភូមិ ហើយនិងសាលាក្រុងគឺជាអ្នកទទួលខុសត្រូវបញ្ហានេះ។ ជាសំណាងមិនល្អ ការសំអាតប្រឡាយហាក់ដូចជាមិនទទួលបានចំណេញភ្លាមៗ ហើយនេះប្រហែលជាមូលហេតុដែលវាមិនត្រូវបានអើពើ។

ទោះជាយ៉ាងណា ប្រសិនបើយើងគិតក្នុងរយៈពេលវែង ការសម្អាតប្រឡាយទឹកស្អុយ និងការធ្វើឱ្យវា កាន់តែប្រសើរឡើង ដើម្បីទាក់ទាញវិនិយោគិន ច្បាស់ណាស់ថានឹងនាំមកនូវការវិនិយោគបន្ថែមទៀតនៅក្នុងតំបន់នោះ។

ក្នុងប្រទេស ឥណ្ឌា រដ្ឋាភិបាលបានគ្រោងនឹងសម្អាតបឹង កូរាទ័រ ( Korattur) ហើយធ្វើវាអោយទៅជាតំបន់ទេសចរណ៍ នេះបើយោងតាមអត្ថបទមួយរបស់កាសែត ញូវឥណ្ឌាអ៊ីកប្រេស  (New Indian Express) ក្នុងឆ្នាំ២០១៦។

បន្ទាប់ពីសម្អាតប្រឡាយទឹកស្អុយប្រជាពលរដ្ឋក្នុងតំបន់នោះនិងរស់នៅកាន់តែប្រសើរឡើង និងមានបរិស្ថានល្អ។ ពួកគេលែងបារម្ភអំពីក្លិន មេរោគ ឬក៏មូសដែលកើតមកពីប្រឡាយទឹកស្អុយទៀតហើយ។ លើកពីនេះទៅទៀត វាជាកន្លែងដែលត្រីរស់នៅ មិនសំរាប់បរិភោគ ប៉ុន្តែសំរាប់លំអរ។ វានឹងក្លាយជាកន្លែងសំរាប់ប្រជាពលរដ្ឋក្នុងតំបន់លំហែកាយ និងជាកន្លែងសម្រាប់អ្នកទេសចរណ៍ទៅទស្សនាកម្សាន្ត៕

សំឡេងទីក្រុង!

សំឡេងទីក្រុង!