កម្ពុជា​កំពុង​ទទួលរង​ប្រព័ន្ធ​សម្ពាធ​ទាប​

អាកាសធាតុចុះត្រជាក់ខ្លាំងនៅតាមបណ្ដាខេត្ត-រាជធានីចំនួន៤ ចាប់ពីថ្ងៃទី២៨ ដល់ ៣០ ធ្នូខាងមុខនេះ

ក្រសួងធនធានទឹកបានចេញសេចក្ដីប្រកាសមួយ ស្ដីពី ការព្យាករណ៍លើស្ថានភាពអាកាធាតុនៅក្នុងប្រទេសកម្ពុជា។ ឥទ្ធិពលអាកាសធាតុមូសុងឦសាននេះ នឹងបង្កើនមកលើប្រទេសកម្ពុជាដែលធ្វើឱ្យធាតុអាកាសត្រជាក់ ចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។ បើយោងតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹកនិងឧតុនិយម។

សីតុណ្ហភាពរបស់ខេត្តទាំង៤ខាងលើ ( ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ) -សីតុណ្ហភាពអប្បបរមាអប្បបរមា មានពី ១៦-១៨ អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ២៦-២៨ អង្សាសេ។

ខេត្តសៀមរាប បាត់ដំបង និងខេត្តប៉ៃលិន៖ សីតុណ្ហភាពអប្បបរមា មានពី ១៨-២០ អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ។

បណ្ដារាជធានី និងខេត្ត ដទៃទៀត៖ សីតុណ្ហភាពអប្បបរមា មានពី ១៩-២១អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣អង្សាសេ ។

តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ អង្សាសេ។ សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សាសេ។

យោងតាមស្ថានភាពអាកាសធាតុដូចបានជម្រាប់ជូនខាងលើ សូមឲ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីពាក់ព័ន្ធ នឹងប្រជា ពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមាន ជាយថាហេតុ៕

Leave a Reply