អភិបាល រាជធានីភ្នំពេញ និងឯកអគ្គរដ្ឋទូតបារាំង និយាយគ្នាពី ចម្រូងចម្រាស់ការងាររៀបចំដាក់អំពូលភ្លើងបំភ្លឺសាធារណៈ នៅរាជធានីភ្នំពេញ
Posted On : តុលា, 9, 2014 | By សំឡេងទីក្រុង

ដោយ CEN ថ្ងៃទី ៨ តុលា ឆ្នាំ ២០១៤

ភ្នំពេញ: លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត​បា​រាំង ប្រចាំ​កម្ពុជា របស់​ក្រុមហ៊ុន ស៊ី​ធី​លឹម ជា​ក្រុមហ៊ុន​មួយ​របស់​បារាំង ដែលមាន​ការព្រួយបារម្ភ​ថា រាជធានី​ភ្នំពេញ នឹង​អាច​ឈប់​អនុវត្ត​កិច្ចសន្យា​វិនិយោគ​លើ​ការងារ​រៀបចំ​ដាក់​អំពូល​ភ្លើង​ បំភ្លឺ​សាធារណៈ​នៅ​រាជធានី​ភ្នំពេញ តាមរយៈ​រដ្ឋាភិបាល​បារាំង កាលពី​ព្រឹក​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៤ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ នៅក្នុង​ជំនួប​នោះ លោក​ឯកអគ្គរដ្ឋទូត​បារាំង បាន​លើកឡើងថា ការព្រួយបារម្ភ​របស់​ក្រុមហ៊ុន​ស៊ី​ធី​លឹម​នោះ គឺថា​រាជធានី​ភ្នំពេញ នឹង​ឈប់​អនុវត្ត​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ស៊ី​ធី​លឹម នៅពេល​ខាងមុខ ធ្វើ​ឲ្យ​ក្រុម​នេះ មានការ​ព្រួយបារម្ភ និង​ប៉ះពាល់​ដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​ប៉ារីស ពិសេស​រវាង​បារាំង និង​កម្ពុជា ថែម​ទៀតផង​។​

​ លោក ប៉ា សុជាតិ​វង្ស បាន​ឆ្លើយតប​ភ្លាមៗ​ទៅនឹង​ប្រតិកម្ម​របស់លោក​ឯកអគ្គ​រដ្ឋទូត​បារាំង ប្រចាំ​កម្ពុជា ថា លោក​ឯកអគ្គរដ្ឋទូត ចំពោះ​បញ្ហា​នេះ នៅពេលនេះ មិនគួរ​គិតដល់​ការប៉ះពាល់​ដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ ទីក្រុង​ប៉ារីស និង​ទីក្រុង​ភ្នំពេញ​នោះទេ នៅពេលនេះ ដោយ​មកដល់ពេលនេះ មិនទាន់មាន​ការជួប​ពិភាក្សាគ្នា ជាមួយ​ប្រធាន​ក្រុមហ៊ុន​ស៊ី​ធី​លឹម ឬ​ក្រុម​អ្នកទទួល​ការងារ​នេះ ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ផង គឺ​មានតែ​អ្នក​មិន​ពាក់ព័ន្ធ បែរជា​ចេញ​មុខមក​ធ្វើ​អន្តរាគមន៍​ប៉ុណ្ណោះ​។​

​ នៅក្នុង​ជំនួប​នោះ លោក​ឯកអគ្គរដ្ឋទូត​បារាំង បាន​លើកឡើងថា ប្រទេស​បារាំង និង​កម្ពុជា មាន​ទំនាក់ទំនង​ល្អ​ជាមួយគ្នា​ជា​យូរ​មកហើយ ពិសេស​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​ភ្នំពេញ ដោយមាន​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​មួយ ឈ្មោះ AFD បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ បានល្អ គឺ​ដូចជា​ការងារ​ជួយ​ជុល​ផ្សារ​ធំថ្មី​ឡើងវិញ និង​ងារ​ងារ​ផ​លឹ​ត​ទឹកស្អាត​។​ល​។

​ដោយ​ចាត់ទុកថា មិនមែនជា​រឿង​នយោបាយ​ទេ ពាក់ព័ន្ធ​ទៅនឹង​ការព្រួយបារម្ភ​របស់លោក​ឯកអគ្គរដ្ឋទូត​បារាំ​ង​នោះ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា រឿងនេះ គឺជា​រឿង​សេដ្ឋកិច្ច​ពាណិជ​កម្ម​ទេ ចំណែក​រឿង​វិនិយោគទុន ឬ​ធ្វើ​សេដ្ឋកិច្ច​ត្រូវតែមាន​ភាពស្មើគ្នា​។

​ករណីនេះ លោក​អភិបាល បាន​មានការ​សោកស្តាយ​ចំពោះ​អា​អ្វីដែល​ក្រុមហ៊ុន​ស៊ី​ធី​លឹម បានធ្វើ​លិខិត​មួយច្បាប់ គំរាម​ផ្តាច់ ឬ​ធ្វើពហិការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ដោយ​កន្លងមក បាន​អន្តរាគមន៍​ទៅ​ស្ថាប័ន​នានា ដោយ​អ្នក​គំរាម​នោះ មិនមែនជា​ប្រធាន​ក្រុមហ៊ុន​ស៊ី​ធី​លឹម​បារាំង​ទេ គឺ​ស៊ី​ធី​លឹម​កម្ពុជា​សោះ មិនមែន​អ្នកទទួលខុសត្រូវ​ថែម​ទៀតផង​។

​លោក​អភិបាល បានស្នើ​ឲ្យ​ភាគី​បារាំង​ត្រូវធ្វើ​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ឡើងវិញ ដោយ​ការងារ​នេះ ជា​ការងារ​សេដ្ឋកិច្ច​វិនិយោគទុន​ទេ មិនមែនជា​រឿង​នយោបាយ ធ្វើ​ឲ្យ​ខូចខាត​ដល់​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ ទីក្រុង​ប៉ារីស និង​ទីក្រុង​ភ្នំពេញ​នោះទេ​។​

​លោក​អភិបាល បានស្នើ​លោក​ឯកអគ្គរដ្ឋទូត ពិចារណា​ឲ្យ​បាន​ច្បាស់ គឺ​ស៊ី​ធី​លឹម ត្រូវបញ្ជូន​អ្នកទទួលខុសត្រូវ និង​អ្នកធ្វើ​ការពិត​មក​ធ្វើការ​ជាមួយ​រាជធានី​ភ្នំពេញ​នាពេលខាងមុខ ដោយផ្ទាល់ ដោយសារ​កន្លងមក ស៊ី​ធី​លឹមនៅ​ភ្នំពេញ បានធ្វើ​ឲ្យ​មាន​បញ្ហា​ខ្លះ​ជាមួយ​រាជធានី​ភ្នំពេញ​។

​លោក​អភិបាល បន្ថែមថា នៅពេល​ខាងមុខ​សាលា​រាជធានី​ភ្នំពេញ នឹងធ្វើ​លិខិត​មួយច្បាប់​ទៅ​ក្រុមហ៊ុន មក​ធ្វើ​ការងារ​ជាមួយគ្នា ដូច្នេះ​លោក​ឯកអគ្គរដ្ឋទូត ត្រូវ​យល់​កុំ​ច្រឡំ​លើ​ការងារ​នេះ​។

​ លោក​បន្តថា កន្លងមក ទីក្រុង​ប៉ារីស បាន​ជួយ​ទីក្រុង​ភ្នំពេញ​ច្រើនណាស់ ដូចជា​អភិវឌ្ឍន៍​ផ្សារ​ធំថ្មី ហើយ​ទីក្រុង​ប៉ារីស បានរួម​គ្នា​ជួយ​រៀបចំ​គម្រោង​ប្លង់​មេ និង​ពង្រីក​ទីក្រុង​ភ្នំពេញ​ពីនេះ ដល់​ឆ្នាំ​២០៣៥៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!