អភិបាលសែនសុខ ពិនិត្យប្រព័ន្ធលូនៅសង្កាត់ទឹកថ្លា មុននឹងដំណើរការបើកការដ្ឋានសាងសង់ ដើម្បីជួយសម្រួលការរំដោះទឹក កុំឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ
Posted On : កក្កដា, 10, 2018 | By សំឡេងទីក្រុង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨នេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្ត្រីជំនាញ បានចុះពិនិត្យសិក្សាលើគម្រោង ក្នុងការរៀបចំដាក់ប្រព័ន្ធលូឡើងវិញ មានប្រវែង៣៦០ម៉ែត្រ សង្កាត់ទឹកថ្លា។

ការចុះសិក្សានេះ ធ្វើឡើងបន្ទាប់ពីបានពិនិត្យឃើញថា ប្រព័ន្ធលូបង្ហូរទឹកចាស់ទ្រុឌទ្រោមបណ្តាលឲ្យស្ទះទឹកហូរ ហើយបើទោះជាពុំទាន់មានសំណើរបស់បងប្អូន ប្រជាពលរដ្ឋក៏ដោយ។

លោក ម៉ូវ ម៉ានិត បានចុះពិនិត្យភ្លាមៗនៅទីតាំងគម្រោងដាក់លូ បណ្តោយផ្លូវលំមួយខ្សែ ចំណុចខាងត្បូងស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតនៅភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្រោយពីចុះពិនិត្យជាក់ស្ដែង លោក ម៉ូវ ម៉ានិត នឹងបន្តចាត់មន្រ្តីជំនាញចុះពិនិត្យសិក្សាគម្រោងបន្ថែម ក្នុងការរៀបចំដាក់ប្រព័ន្ធលូឡើងវិញ មានប្រវែង ៣៦០ម៉ែត្រ ទំហំមុខកាត់០.៨០ម៉ែត្រ ឲ្យបានច្បាស់លាស់មុននឹង ដំណើរការបើកការដ្ឋាន ដើម្បីជួយសម្រួលរំដោះទឹកឲ្យហូរបានឆាប់ទាន់ ពេលវេលាកុំឲ្យស្ទះទឹក នាំលិចលង់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋបន្តទៀត៕

ប្រភព៖ Fresh News

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!