អភិបាលរាជធានី ប៉ា សុជាតិវង្ស៖ យ៉ាងយូរ ៥ឆ្នាំទៀត គម្រោងដឹកជញ្ជូនផ្លូវដែកលើអាកាស ៣ខ្សែ នឹងជួយកាត់បន្ថយការកកស្ទះ
Posted On : សីហា, 20, 2015 | By សំឡេងទីក្រុង

ដោយ៖ សំឡេងទីក្រុង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ 

បញ្ហាកកស្ទះចរាចរណ៍ក្លាយទីជាក្តីកង្វល់របស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់ការរស់នៅប្រចាំថ្ងៃ។
យ៉ាងណាមិញ សាលារាជធានីភ្នំពេញកំពុងខិតខំកាត់បន្ថយ និងព្យាយាមបញ្ចៀសបញ្ហានេះ។

នៅលើបណ្តាញសង្គម Facebook ផ្លូវការ លោកអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានសរសេរថា  «តំបន់កណ្ដាលរាជធានីភ្នំពេញទាំង៤ គឺជាបណ្ដុំនៃគ្រប់វិស័យ សម្រាប់រាជធានី ដែលនេះធ្វើឱ្យលំហូរចូល នៃប្រជាពលរដ្ឋមកធ្វើការងារ រកស៊ីផ្សេងៗ ដូច្នេះបញ្ហាកកស្ទះចរាចរណ៍ ក៏ក្លាយជាកង្វល់ ដែលត្រូវគិតគូរយ៉ាងខ្លាំង។ យើងនឹងព្យាយាម កាត់បន្ថយជាបន្តបន្ទាប់ដូចជា៖ ១- ពង្រីក និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, ២- បង្កើនផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់, ៣- កាត់បន្ថយជាបន្តបន្ទាប់ឱ្យអស់នៅឆ្នាំ២០១៦ រថយន្តក្រុងដឹកអ្នកដំណើរ ឱ្យមានចំណតនៅក្រៅក្រុង និង៤-យ៉ាងយូរ ៥ឆ្នាំទៀត គម្រោងដឹកជញ្ជូនផ្លូវដែកលើអាកាស ៣ខ្សែ នឹងជួយកាត់បន្ថយការកកស្ទះ»។

ស្ថិតនៅក្នុងសារខ្លីនេះ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា នៅប៉ុន្មានឆ្នាំឆាប់ៗខាងមុខនេះ ប្រទេសកម្ពុជានឹងមានផ្លូវរថភ្លើងលើអាកាសសម្រាប់សំរួលដល់ការធ្វើដំណើរបស់ប្រជាជនដូចបរទេសដែរហើយ។

គម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាស៣ខ្សែនោះរួមមាន៖

ខ្សែទី១- ផ្តើមមពីចំណុចវិថីកម្ពុជាក្រោម មហាវិថីព្រះមុនីវង្ស មហាវិថីសហព័ន្ធរុស្ស៊ី និងរង្វង់មូលចោមចៅ។ខ្សែទី២- ផ្តើមពីមហាវិថីព្រះមុនីវង្ស រត់ស្របផ្លូវរថភ្លើងរួចបត់ឆ្វេងតាមផ្លូវ តាំងកសាងចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ ខ្សែទី៣- ផ្តើមពីផ្សារថ្មី វិថីហ្សាលដឺហ្គោល វិថីព្រះមុនីរ៉េត ផ្លូវវេងស្រេង រង្វង់មូលចោមចៅ បត់មកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕

 

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!