garbage-phnom-penh-1_large

អភិបាលរង​ក្រុងភ្នំពេញថា៖ បើនៅតែចោលសំរាមទៀតនឹងពិន័យតាមច្បាប់ អត់និយាយច្រើន

ប្រសិនបើប្រជាពលរដ្ឋនៅតែមានទម្លាប់ចោលសំរាមនៅក្រៅធុង មិនយូរទេនឹងប្រើយន្តការផាកពិន័យទៅតាមអនុក្រឹត្យ ៨០៨តែម្ដង ប្រសិនបើវិធានការអប់រំផ្សព្វផ្សាយគ្មានប្រសិទ្ធភាព។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្ដម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្ដម នួន ផារ័ត្ន លើកឡើងថា មនុស្សមានទម្លាប់ពីរយ៉ាងខុសគ្នា គឺទី១ អ្នកមានទម្លាប់ល្អ ទម្លាប់ស្អាត បើមានសំរាមក្នុងដៃគឺដើររកធុងសំរាម ដើម្បីចោល។ តែមនុស្សខ្លះទៀតធុងសំរាមនៅក្បែរដៃយ៉ាងណាក៏មិនចោលក្នុងធុងដែរសុខចិត្តចោលក្បែរៗនឹង។ឯកឧត្ដមបន្តថា កន្លងមក នៅមិនទាន់ប្រើយន្តការច្បាប់មកដោះស្រាយនៅឡើយទេ ដោយគិតថាហាក់ដូចជាធ្ងន់ធ្ងរពេកសម្រាប់ប្រជាពលរដ្ឋ ហើយម្យ៉ាងវិញទៀតចង់ទុកពេលពេលវេលាសម្រាប់កែប្រែសិន តែរហូតមកទល់ពេលនេះទម្លាប់គ្រវែងចោលសំរាមក្រៅធុងនៅតែមាន។

ដូច្នេះហើយមានតែយន្តការច្បាប់ទេ នឹងត្រូវយកមកអនុវត្តដើម្បីបរិស្ថានស្អាត។ ក្នុងនោះអ្នកចោលសំរាមក្រៅធុង នៅតាមទីសាធារណនឹងត្រូវពិន័យជាប្រាក់ចំនួន ២០.០០០ (ពីរម៉ឺន) រៀល ចំពោះអ្នកដំណើរ អ្នកទេសចរ នឹងត្រូវប្រមូលសំអាតយកទៅដាក់ធុងសំរាមសាធារណ។ នេះបើតាមមាត្រា ៤២ នៃអនុក្រឹត្យលេខ ៨០៨ ស្ដីពីច្បាប់ការគ្រប់គ្រងកាកសំណល់ចុះថ្ងៃ ២៧ ខែសីហា ឆ្នាំ២០១៥៕

ដើម្បីលម្អិតពីបទប្បញ្ញត្តិនេះសូមមើលមាត្រា ៤២ នៃអនុក្រឹត្យលេខ ៨០៨ដូចខាងក្រោមនេះ៖

news1

 

ប្រភព៖ Sabaynews.com

Leave a Reply