អភិបាលខណ្ឌ​សែនសុខ ចូលរួម​បើក​ការដ្ឋានជួសជុលផ្លូវលេខ១៥៨ ប្រវែង​៥៧០ម៉ែត្រ
Posted On : July, 26, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖ freshnews

នៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ លោកប៉ិល កុសល អភិបាលខណ្ឌសែនសុខ បានចុះមើលការដ្ឋាន ជួសជុលផ្លូវលេខ១៥៨បេ មានប្រវែងបណ្តោយ៥៧០ម៉ែត្រ ទទឹង៨ម៉ែត្រ ចាក់ក្រាលកៅស៊ូAC នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ លោកអភិបាលខណ្ឌ បានថ្លែងថា ផ្លូវដែលកំពុងស្ថាបនានេះ ជាគម្រោងរបស់ខណ្ឌសែនសុខ ឆ្នាំ២០១៦ ដោយចំណាយថវិកា៧២៨,៨២៤,០០០រៀល។

សូមបញ្ជាក់ថា ដើម្បីកាត់បន្ថយភាពក្រីក្រ  របស់ប្រជាពលរដ្ឋក្នុងការផ្តល់ថវិកា ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសរដ្ឋបាលខណ្ឌសែនសុខ ជារៀងរាល់ឆ្នាំ ដើម្បីធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយផ្តោតសំខាន់ទៅ លើគម្រោងជាអាទិភាពគឺ ការស្ថាបនាផ្លូវ និងការដាក់លូរំដោះទឹក ដោយមានលក្ខណៈល្អប្រសើរ និងមានគុណភាពខ្ពស់បំផុត៕

Urban Voice Cambodia

Urban Voice Cambodia