អភិបាលខណ្ឌឫស្សីកែវ ប្រកាសបំពាក់អំពូលភ្លើងសឡា LED ចំនួន១០០ ដើម្បីបំផ្លូវ ក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ក្រោយទទួលសំណូមពរពលរដ្ឋ ក្នុងការរក្សាសន្តិសុខ
Posted On : July, 10, 2018 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ បានប្រកាសគ្រោងនិងបំពាក់អំពូលភ្លើងសឡា LED ចំនួន១០០អំពូល ដែលមានតម្លៃជាង១ម៉ឺនដុល្លារ ក្នុងពេលឆាប់ៗនេះ នៅតាមបណ្ដាផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ ខណ្ឌឫស្សីកែវ ដែលងងិត ដើម្បីបំភ្លឺផ្លូវមកវិញ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ ក្រោយទទួលបានសំណូមពរ និងតម្រូវការចាំបាច់ចំពោះមុខ ពីប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។

ការប្រកាសរបស់លោក ជា ពិសី យ៉ាងដូច្នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨ នៅសាលាខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោក លីន ញ៉ក់ អភិបាលរងខណ្ឌ លោក ស៊ូ សោគន្ធ អភិបាលរងខណ្ឌ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បន្ទាប់ពីទទួលបានការឧបត្ថម្ភអំពូលសឡា LED ចំនួន៣០អំពូល ពីសមាគមន៍ចិនគ័ងតុង ដើម្បីត្រៀមបំពាក់បំភ្លឺផ្លូវមួយចំនួនក្នុងជុំហ៊ានដំបូងសាកល្បង នៅសង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ឬស្សីកែវ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពផ្សេងៗ ជូនប្រជាពលរដ្ឋ។

លោក ជា ពិសី បានថ្លែងថា អំពូលភ្លើងសឡា LED សរុបចំនួន១០០អំពូល ដែលប្រើពន្លឺថ្ងៃ និងត្រូវបានបំពាក់ជាបណ្ដើរៗ នៅតាមបណ្ដាផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រសង្កាត់ទាំង៧ នៃខណ្ឌឫស្សីកែវ ដើម្បីបំភ្លឺផ្លូវ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព តាមសំណូមពររបស់ប្រជាពលរដ្ឋ ក្រោមជំនួយឧត្ថម្ភពីសមាគមន៍ចិនគ័ងតុង។

លើសពីនេះ លោក ជា ពិសី ក៏បានផ្ដាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់រូប គួរបំពេញកាតកិច្ច ក្នុងការចូលរួមបោះឆ្នោតតំណាងរាស្ត្រ និតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្ដដាខាងមុខ ហើយធ្វើការជ្រើសរើសឲ្យបានច្បាស់លាស់ ចំពោះគណបក្សណាមួយ ដែលយើងពេញចិត្ត និងជួយយើងទាំងអស់គ្នាបាន ជួយជាតិបាន «ពោលគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា» មានលេខរៀងទី២០ ជាលេខរៀងចុងក្រោយគេងាយស្រួលចាំ ដើម្បីទទួលបាននូវសុខសន្តិភាព មានការអភិវឌ្ឍន៍ និងដើម្បីមានឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន ដឹកនាំប្រទេសកម្ពុជាបន្ដទៀត៕

ប្រភព៖ Fresh News

Urban Voice Cambodia

Urban Voice Cambodia