អភិបាលក្រុង​ គ្រោងកែលម្អរផ្សារកណ្តាល និងផ្សារជម្ពូវ័ន ដោយមិនទុកឲ្យមានភាពរញ៉េរញ៉ៃទៀតឡើយ
Posted On : May, 18, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៦

ប្រភព៖ khmeronlinenews

ដោយមើលឃើញពីភាពរញ៉េរញ៉ៃ ដែលនាំឲ្យមានការប៉ះពាល់ដល់សោភ័ណភាពទីក្រុង បូករួមទាំងបញ្ហាបរិស្ថាន និងរូបភាពភ្ញៀវទេសចរណ៍នោះ អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានលើកយកគម្រោងកែលម្អរផ្សារចំនួន២ នៅរាជធានីភ្នំពេញ មួយនៅចំកណ្តាលបេះដូងទីក្រុង គឺផ្សារកណ្តាល និងមួយទៀតនៅជាយរាជធានីភ្នំពេញ គឺផ្សារជម្ពូរវ័ន មកដាក់លើតុពិភាក្សាជាមួយមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ។

កិច្ចពិភាក្សាលើការកែលម្អរផ្សារទាំង២នេះ បានធ្វើឡើង នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ក្រោមវត្តមានលោក ប៉ា ជាសុវង្ស និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាលាក្រុង អភិបាលខណ្ឌដូនពេញ អភិបាលខណ្ឌពោធិសែនជ័យ ប្រធានមន្ទីរសាធារណការ ប្រធានផ្សារទាំង២ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

gg

Urban Voice Cambodia

Urban Voice Cambodia