អនុក្រឹត្យថ្មី រាជធានីភ្នំពេញត្រូវអភិវឌ្ឈន៍ជាតំបន់
Posted On : មេសា, 23, 2015 | By សំឡេងទីក្រុង

ដោយ វណ្ណរិន, 2015-04-23, ប្រភព៖ http://ann.com.kh/

រាជធានីភ្នំពេញ៖ យោងទៅ​តាម​អនុក្រឹត្យថ្មី​ដែល​ប្រកាស​ដោយ លោក ប៉ែន សុផល រដ្ឋ​លេខា​ធិការ ក្រសួង​រៀបចំ ដែនដី នរគរូបនីយកម្ម​និង សំណង់​បានឲ្យដឹងថា រាជធានីភ្នំពេញ​នឹង​ត្រូវ​អភិវឌ្ឈន៍តាមតំបន់​ សំខាន់ៗមួយចំនួន ។​ នៅក្នុង​កិច្ច​ប្រជុំ​នៅ​សាលា​រាជ​ធានីភ្នំពេញ​កាលពី ម្សិល​មិញ​នេះ​បានឲ្យដឹងថា តំបន់​ទាំង​នេះ​រួម​មាន ទី១ តំបន់​ពាណិជ្ជកម្ម​ ទី​២ ​តំបន់​ពាណិជ្ជកម្ម​ចម្រុះ ទី៣ តំបន់ឧស្សាហកម្ម ទី​៤ តំបន់​ឧស្សាហកម្ម​ចម្រុះ ទី​៥​ តំបន់ឧស្សាហកម្ម​ស្រាល ទី​៦ តំបន់​ដឹកជញ្ជូន ទី​៧ ​តំបន់​ទេសចរណ៍ ទី​៨ តំបន់​រដ្ឋបាល និង​​ ទី​៩ សាវា​សាធារណៈ  ដែលបែងចែកជាតំបន់​លំហ​សាវា​សាធារណៈ និង​ផ្ទៃ​បៃតង តំបន់​វប្បធម៌ និង​សាសនា និង​សាសនា ជាដើម ។​ រាជធានីភ្នំពេញ​សព្វថ្ងៃនេះ គេដឹងថា មានទំហំ​ប្រមាណជា ៦៧៨ គីឡូម៉ែត្រ​ការ៉ ដែល​បែង​ចែក ជា ១២ ខណ្ឌ និង​មាន ប្រជាពលរដ្ឋ​សរុប ប្រមាណជា​១​,៥ លាននាក់​។​  – See more at: ប្លង់​គោល​របស់​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ពង្រីក​វិសាលភាព​រហូត​ដល់​ឆ្នាំ​ ២០៣៥

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!