អត់​ស្រួល​ទេ​ករណី​នេះ ជួយ​មើល​ៗ​ផង​…​បើ​ឃើញ​ខុស​ហើយ និយាយ​មិន​បាន​អ​ញ្ចឹ​ង
Posted On : កក្កដា, 9, 2018 | By សំឡេងទីក្រុង

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ស្និ​ទ្ធិ​ស្នាល​ពី​មន្ត្រី​ជំនាញ​ផ្នែក​ប្រព័ន្ធ​លូ​ទឹកបាន​ប្រាប់ កោះសន្តិភាព អោយ​ដឹង​ថា ប្រព័ន្ធ​លូ​បង្ហូរ​ទឹកធំ​មួយ​ខ្សែ​ដែល​មានមុខ​កាត់​១​ម៉ែត្រ​លាតសន្ធឹង​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ស្ថិត​ក្នុងភូមិ​ឬ​ស្សី និង​ភូមិ​ឬ​ស្សី​៣ និង​ភូមិ​នានា​ផ្សេង​ទៀត​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ត្រូវ​បាន​អ្នកបច្ចេកទេស​ចុះ​ដាក់​ខុស​លក្ខ​ណះ​បច្ចេកទេស​ហើយ​មិន​មាន​ឃើញ​មន្ត្រី​ជំនាញ​ណា​ចុះ​ត្រួតពិនិត្យ​សោះឡើយ ។

ជុំវិញ​បញ្ហា​ខាងលើ​ក្រុម​មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២​បាន​រអ៊ូរទាំ​ថា ពួក​គាត់​មិន​ហ៊ាន​ណែនាំ​កម្មករ ឬ​ក៏​ភ្នាក់ងារ​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ជីក​ដាក់​ប្រព័ន្ធ​លូ​មេ​ដ៏​ធំ​មួយ​ខ្សែ​នោះ​ទេ ដោយ​​សារ​ប្រព័ន្ធ​លូ​នេះ​គឺជា​គម្រោង​របស់​សាលា​រាជធានី​ភ្នំពេញ​សូ​ម្បី​តែ​ឈ្មោះ​របស់​ក្រុមហ៊ុន​ក៏​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​មិន​ហ៊ាន​ប្រាប់​អ្នក​សារព័ត៌មាន​ដែរ ។

សូម​បញ្ជាក់​ថា កន្លង​មក​ភ្នាក់ងារ កោះសន្តិភាព បាន​ទំនាក់ទំនង​ទៅ​តាម​ទូរស័ព្ទ​ទៅ​កាន់​លោក មា សុភាព ដែល​ជា​អភិបាលរង​ទទួល​បន្ទុក​សាធារណៈការ និង​លោក ឡាយ ជ័រ ប្រធាន​ការិយា​ល័យ​សាធារណៈការ និង​ដឹក​ជ​ញ្ចូ​ន​ខណ្ឌមានជ័យ​ម្តង​រួច​មក​ហើយ​ដែរ​ដោយ​លោក​ទាំង​២​នាក់​បញ្ជាក់​ថា នឹង​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្តែង ប៉ុន្តែ​ជា​លទ្ធិ​ផល​គិត​ត្រឹម​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០១៨ នេះ​ពុំ​ទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ចុះ​មក​ពិនិត្យ​មើល​បញ្ហា​ខាងលើ​នេះ​ឡើយ​នោះ​ទេ ។

ជុំវិញ​បាតុភាព​ដដែល​នេះ​លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ​បាន​ថ្លែងប្រាប់ កោះសន្តិ​ភាព តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច WhatsApp ថា លោក​អរគុណ​ច្រើន​សម្រាប់​ការ​ផ្តល់​ព័ត៌​មាន​ទៅ​កាន់​រូប​លោក ព្រោះ​កន្លង​មក​លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​នេះ​ឡើយយ៉ាង​ណា​មិញ​លោក​នឹង​ចាត់តាំង​ក្រុម​មន្ត្រី​ជំនាញ​រួម​ជាមួយ​អាជ្ញាធរ​សង្កាត់​អោយ​ចុះ​ទៅ​ពិនិត្យ​មើល​បន្ទាន់ និង​ត្រូវធ្វើ​របាយការណ៍​ត្រឡប់​មក​កាន់​លោក​វិញ​ដើម្បី​លោក​ស្វែងរក​ការ​ពិតជា​មុន​សិន​មុន​ឈាន​ដល់​ការ​ដោះស្រាយ​បញ្ហា ៕

ប្រភព៖ កោះសន្តិភាព

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!