អតីត​​​មន្ទីរ​​​ពេទ្យ​​​​​​​​​​បង្អែក​​​​​​​​​ខណ្ឌ​​​​​​ចំការ​​​មនដែល​​​ជា​​​​​​​​​​​​មន្ទីរពេទ្យ​​​​​​រដ្ឋ​​​ព្យាបាល​​​ឥត​​​គិត​​​ថ្លៃ​​​នឹង​​​ក្លាយ​​​ជា​​​ធនាគារ​​​
Posted On : មិនា, 11, 2016 | By សំឡេងទីក្រុង

ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦

ប្រភព៖ Cambodia Daily

កាល​​​ពី​​​ពីរ​​​ឆ្នាំ​​​មុន ​​​មន្ត្រី​​​​​​មន្ទីរ​​​សុខាភិបាល​​​រាជធានីភ្នំពេញ នៅ​​​​​​​តែ​​​​ធានា​​​អះ​​​អាង​​​​​ថា មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខណ្ឌ​​​ចំការ​​​មន​​ ​​​ជា​​​មន្ទីរ​​​​​​ពេទ្យរដ្ឋ​​​​​​ផ្តល់​សេវា​​​​​​ព្យាបាល​​​ដល់​​​ស្ត្រី​​​ និង​​​កុមារ​​​ដោយ​​​ឥត​​​គិត​​​ថ្លៃ​​​ដែល​​​បាន​​​បិទ​ទ្វារ​​​ អស់​​​រយៈ​​​ពេល​​​៣​​​ឆ្នាំ​​​​​​មក​​​ហើយ​​​នោះ នឹង​​​​​​បើក​​​ដំណើរ​​​ការ​​​ឡើង​​​វិញ​​​ បន្ទាប់​​​ពី​​​ជួស​​​ជុល​​​កែ​​កុន​​​រួច​​​។ ប៉ុន្តែ​​​ បើ​​​យោង​​​តាម​​​ក្រុមហ៊ុន​​​សំណង់​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​អភិវឌ្ឍ​​​​​​ទី​​​តាំង​​​​​​​នេះ​​​​​​បាន​​​ឲ្យ​​​ដឹង​​​ថា អគារ​​​នេះ​​​ត្រូវបាន​​​លក់​​​ឲ្យ​​​ទៅ​​​ក្រុម​​​ហ៊ុន​​​ឯកជន​​​​​​ ហើយ​​​​​​​​នឹងបើក​​​​​​ដំណើរ​​​ការ​​​ជា​​​ធនាគារ ​​​នៅ​​​ដំណាច់​​​ខែ​​​នេះ​​​។

ទីតាំងអតីតមន្ទីរពេទ្យបង្អែក​​​ចំការមន​​​នៅត្រង់ផ្លូវ​​​ប្រសព្វនៃ​​​មហាវិថី​​​នរោត្តម​​​និង​​​ផ្លូវ​​​២៩៤​​​ក្នុងក្រុង​​​ភ្នំពេញ កាលពី​​​ខែមុន។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

ទីតាំងអតីតមន្ទីរពេទ្យបង្អែក​​​ចំការមន​​​នៅត្រង់ផ្លូវ​​​ប្រសព្វនៃ​​​មហាវិថី​​​នរោត្តម​​​និង​​​ផ្លូវ​​​២៩៤​​​ក្នុងក្រុង​​​ភ្នំពេញ កាលពី​​​ខែមុន។ រូបថតៈ ស៊ីវ ចាន់ណា/The Cambodia Daily

សំឡេងទីក្រុង!

សំឡេងទីក្រុង!