អតិថិជន​ម្ចាស់​ផ្ទះ​ជួល​បំពេញ​កិច្ចសន្យា​ជាមួយ​រដ្ឋាករទឹក​ស្វ័យត​ក្រុងភ្នំពេញ ​បាន ៧៣.៩៤%
Posted On : March, 30, 2015 | By សំឡេងទីក្រុង

ដោយ៖ កញ្ញាវ៉ាត, ថ្ងែច័ន្ទ ទី៣០ ខែមិនា ឆ្នាំ២០១៥, ប្រភព៖​http://www.kampucheathmey.com/

ភ្នំពេញ ៖ ក្រោយពី​មានការ​អំពាវនាវ របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​ថ្នាក់ ដឹកនាំ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ជាពិសេស​អង្គភាព​ដែល​អនុវត្ត​ដោយ​ផ្ទាល់​ គឺ​អង្គភាព រដ្ឋាករទឹក​ស្វ័យ​ត ក្រុងភ្នំពេញ​បានធ្វើការ​បញ្ចុះ​តំលៃ​ទឹក​ទៅដល់​ម្ចាស់​ផ្ទះជួល​ ដើម្បី​ជៀសវាង លើ​ការកំណត់ថ្លៃ​ទឹក​ស្រេច​តែ​ចិត្ត​នោះ ទើប​អង្គភាព​រដ្ឋាករទឹក​ស្វ័យត​ក្រុងភ្នំពេញ បាន​ឲ្យ​ម្ចាស់ ផ្ទះជួល​បំពេញ​កិច្ចសន្យាលក់​បន្ត​ទៅ​កម្មករ​និស្សិត ដែលជា​អ្នក​ជួល​ផ្ទះ​មាន​តំលៃ​ត្រឹម ១២០០ រៀល ក្នុង​មួយ​ម៉ែត្រគូប ហើយ​ក្នុងនោះ​តំលៃ​ទឹក​ដែល​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ បាន​បញ្ចុះ ថ្លៃ​ទឹក​ដល់​ម្ចាស់​ផ្ទះជួល​វិញ ក្នុង​តំលៃ ១០៣០​រៀល ក្នុង​មួយ​ម៉ែត្រគូប នៃ​ការផ្គត់ផ្គង់​ទឹក​ដោយ គិត​បញ្ចូល​ទាំង​ថ្លៃ​ថែទាំ​លូទឹកស្អុយ ១០%​ផងដែរ។

លោក ស៊ីម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ បាន​ដឹកនាំ​មន្ត្រី​ដោយ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដោយ​ចុះ​ទៅដល់​ផ្ទះជួល ជូ​ប​ជាមួយ​ម្ចាស់ផ្ទះ ដោយផ្ទាល់ ។ លោក​អគ្គនាយក មានប្រសាសន៍ថា រដ្ឋាករ​ទឹកបាន​ចុះ​ធ្វើ​កិច្ចសន្យា​ជាមួយ​ម្ចាស់ ផ្ទះជួល ដោយ​បញ្ចុះ​តំលៃ ១០៣០​រៀល ក្នុង​មួយ​ម៉ែត្រគូប ក្នុង​ការលក់​បន្តទៅ​អោយ​កម្ម​ការ ដែល​ជួល​ផ្ទះ​ក្នុង​តំលៃ ១២០០​រៀល ក្នុង​មួយ​ម៉ែត្រគូប ក្នុងន័យ​ជួយ​សំរាល​បន្ទុក​ខ្វះខាត​របស់ កម្មករ​និស្សិត​ដែល​មក​ជួល​ផ្ទះ ឬ ជួល​បន្ទប់​ក្នុង​រាជធានី។

​ យោងតាម​របាយការណ៍​ពី​មន្ត្រី​រដ្ឋាករទឹក​ស្វ័យ​ត​ក្រុងភ្នំពេញ ដែល​បាន​ចុះ​យុទ្ធនាការ ផ្សព្វ​ផ្សាយ​និង​ចុះ​បំពេញ​កិច្ចសន្យា​រវាង​អតិថិជន ជា​ម្ចាស់​ផ្ទះជួល​ក្នុង​ទូទាំង​រាជធានី គិត​មក​ត្រឹម ថ្ងៃទី​២៧ ខែ មីនា ឆ្នាំ ២០១៥ គឺមាន​ចំនួន​សរុប ៣៤៦៨ ទីតាំង​ម្ចាស់​ផ្ទះជួល​ស្មើនឹង ៦៦៩០០ បន្ទប់ គិត​ជា​ភាគរយ​ប្រមាណ ៧៣.៩៤​ភាគរយ៕

Urban Voice Cambodia

Urban Voice Cambodia