52-1

អជ្ញាធរក្រុងភ្នំពេញ នឹងចាត់វិធានការលើការដ្ឋានក្រុមហ៊ុនចិនមួយដែលរំលោភលើផ្លូវសាធារណៈ

សាលារាជធានីភ្នំពេញ ព្រមានចាត់វិធានការចំពោះខុនដូរមួយកន្លែង ដែលកំពុងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យមានការកក់ស្ទះចរាចរណ៍។ នេះបើយោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ។

«លោក អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា លោកនឹងមានវិធានការចំពោះខុនដូរ ឆាយណា ខនស្ត្រាក់សិន ហ្វ័ត អេនជីនារីង ឌីវិសិន ខប អិលធីឌី»។

ខុនដូរឈ្មោះ ឆាយណា ខនស្ត្រាក់សិន ហ្វ័ត អេនជីនារីង ឌីវិសិន ខប អិលធីឌី (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD) ដែលស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាក់ ខណ្ខចំការមន រាជធានីភ្នំពេញ បានរងការរិៈគន់ថា បានយកចិញ្ចើមផ្លូវសម្រាប់ដាក់ដែក សម្ភារៈសំណង់ និងមានរថយន្តដឹកខ្សាច់ រថយន្តក្រឡុកស៊ីម៉ង់ត៍ ចតនៅខាងមុខការដ្ឋាននេះ និងបង្ហៀរទឹកកខ្វក់មកលើផ្លូវ ដែលជាហេតុធ្វើឲ្យផ្លូវខូច។

51-1

កន្លងមក ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញបម្រាមមួយដាក់កម្រិតមិនឲ្យការដ្ឋានសំណង់ធំៗ ខ្ពស់ៗក្នុង រាជធានីភ្នំពេញ យកទ្រូងផ្លូវ ឬចិញ្ចើមផ្លូវសាធារណៈ ដើម្បីដាក់សម្ភារៈសាងសង់ ឡើយ ជាពិសេសហាមមិនឲ្យដាក់ដងស្ទូចជាប់ផ្លូវ ឬលើកសម្ភារៈសំណង់រំលងផ្លូវ ព្រោះវាបង្កការកកស្ទះចរាចរណ៍ និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ។

រហូតមកទល់ពេលនេះការដ្ឋានសំណង់នេះនៅតែបង្កការរំខាន និងបំផ្លាញផប្រយោជន៍សាធារណៈដដែល ជាពិសេស លើកស្ទួចសម្ភារៈសំណង់ រំលងផ្លូវ ដោយមិនខ្វល់ពីការបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សដែលកំពុងធ្វើដំណើរឆ្លងកាត់ឡើយ។

ពលរដ្ឋដែលធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម ដែលមកជិតដល់ស្ពានអាកាសក្បាលថ្នល់ តែងតែមានការរអ៊ូរទាំ និង បានសំណូមពរឲ្យអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង ព្រោះការដ្ឋាន ខុនដូ (CHINA CONTRUCTION FOURTH ENGINEERING DIVISION CORP. LTD) ពិតជាធ្វើឲ្យខូចសម្បត្តិសាធារណៈ និងបង្កការបង្កការកកស្ទះ ជាពិសេសពួកគាត់ខ្លាចដែក និងសម្ភារៈផ្សេងៗ ធ្លាក់លើផង៕

 

Leave a Reply