អង្គការ JICA និង​សាលា​រាជធានី កំពុង​សិក្សា​ផែនការ​ប្រព័ន្ធ​លូ​-​ប្រឡាយ រំដោះ​ទឹកស្អុយ​ចេញ​ទីក្រុង
Posted On : March, 17, 2015 | By សំឡេងទីក្រុង

ដោយ៖​កូ​ឡាប, CEN news,​ ថ្ងៃទី១៧ខែមីនា ឆ្នាំ២០១៥

CEN

ភ្នំពេញ: ដើម្បី​បញ្ជៀ​ស​ការលិចលង់​ជំនន់​ទឹកភ្លៀង នៅ​រដូវវស្សា និង​លប់បំបាត់​ភាពកក្វក់ ក្លិនស្អុយ នៅ​រាជធានី​ភ្នំពេញ អង្គការ​ចៃ​ការ​ជប៉ុន និង​សាលា​រាជធានី​ភ្នំពេញ រួមគ្នា​រក​វិធីសាស្ត្រ​ទៅលើ​ផែនការ​ប្រព័ន្ធ​ប្រឡាយ លូ សម្រាប់​បង្ហូរ កាកសំណល់ និង​ទឹកស្អុយ​ចេញ​ក្រៅ​រាជធានី ដើម្បី​បង្កើន​ភាពស្រស់ស្អាត និង​មាន​បរិស្ថាន​ល្អ​។

​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​រវាង​សាលា​ រាជធានី​ភ្នំពេញ និង​អង្គការ​ចៃ​កា​រលើ​ផែនការ​ប្រព័ន្ធ​ប្រឡាយ​-​លូ សម្រាប់​រំដោះ​កាកសំណល់ បង្ហូរទឹក​ស្អុយ​ចេញ​ទីក្រុង និង​ឲ្យ​មាន​អាង​ស្តុ​ប​ទឹក នៅក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៧ មីនា ឆ្នាំ​២០១៥ លោក អ៊ូ​ឃី​ដា តូ​ហ្គូ ទីប្រឹក្សា​បង្កើត​គម្រោង របស់​អង្គការ​ចៃ​កា​ជប៉ុន បាន​លើកឡើងថា ដើម្បី​បញ្ជៀ​ស​ការលិចលង់​ជំនន់​ទឹកភ្លៀង នៅ​រដូវវស្សា និង​លប់បំបាត់​ភាពកក្វក់ ក្លិនស្អុយ នៅ​រាជធានី​ភ្នំពេញ ឲ្យ​មាន​ភាពល្អប្រសើរ​បន្តិច​ម្តងៗ ក្លាយទៅជា​ទីក្រុង​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ស្អាត ដូច​ប្រទេស​ក្នុង​តំបន់​អាស៊ាន អង្គកា​ចៃ​ការ​នឹង​រៀបចំ​ផែនការ​អភិវឌ្ឍ​ទីក្រុង​មួយ​នេះ ឲ្យ​បានល្អ​ស្អាត ដោយ​បង្កើត​អាង ស្តុ​ប​ទឹក ធ្វើ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​និង​ក​កា​សំណល់​ចេញពី​រាជធានី​ នៅក្នុង​ឆ្នាំ​២០១៥​នេះ​។

​លោក​បាន​បន្តថា វិធីសាស្ត្រ​នៃ​ការបង្ហូរ​ទឹក​សំអុយ​ចេញពី​ទីក្រុង តាម​ការសិក្សា លើ​គម្រោង​ផែនការ​តំបន់​ភាគ​ខាងជើង ត្រូវ​បង្ហូរ​ចេញទៅ​ទំនប់​កប់​ស្រូវ ចំណែក​ភាគ​ខាងលិច និង​ខាងត្បូង បង្ហូរ​ទៅ​តំបន់​ជើងឯក រួមទាំង​មាន​អាង​ស្តុ​ប​ទឹក​ទៀតផង ដែល​ទាំងអស់នេះ អាចជួយ​បន្ធូ​ភាព​តានតឹង​នៅ​រាជធានី​ភ្នំពេញ បានធ្វើ​ឲ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​ភាពល្អប្រសើរ​។​
​    ​
​ លោក អៀង អូន នី អភិបាលរង​រាជធានី​ភ្នំពេញ បាន​ឯកភាព​ចំពោះ​គម្រោង​ផែនការ​របស់​អង្គការ​ចៃ​កា​នេះ ដោយ​លោក​បាន​លើកឡើងថា តាម​ការសិក្សា​គម្រោង​ល្អិតល្អន់​របស់​ចៃ​កា​នេះ ពិត​មាន​សារៈសំខាន់ នឹង​ផ្តល់​អត្ថ​ប្រ​យោ​ជ​ន៏​ជូន​ប្រជាពលរដ្ឋ​រស់នៅ​។​

​ លោក​បន្ដថា ដោយ​តម្រូវការ​ចាំ បាច់​ត្រូវតែ​ដាក់​បណ្ដាញ​លូ​មេ​រំដោះ ទឹកជំនន់ ទើប​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រូវ រក​ជំនួយ​ពី​ដ្ឋា​ភិ បាលជ​ប៉ុន​ឲ្យ ជួយ​ដោះស្រាយ ដើម្បី​បញ្ចប់​បញ្ហា​ប្រឈម​នូវ​ជំនន់​ទឹកភ្លៀង​រាល់​ឆ្នាំនេះ​។

​ ពាក់ព័ន្ធ​ករណីនេះ​ដែរ អ្នកដំណើរ​ម្នាក់​បាន​និយាយថា នៅ​រាជធានី​ភ្នំពេញ ក្នុងពេល​ឥឡូវនេះ នៅ​ផ្លូវ​ណា​ក៏​ឃើញ​មាន​គំនរ​សំរាម លូទឹកស្អុយ និង​ក្លិនស្អុយ ស្ទើរ​គ្រប់​ទីកន្លែង​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ប្រព័ន្ធ​ប្រឡាយ​មេ​រំ ដោះ​ទឹក​នៅ​រាជធានី​មាន​ប្រវែង ៤៦៩.៨៤០ ម៉ែត្រ អណ្ដូង​លូ ចំនួន ៣២.៤៦៤ អណ្ដូង និង​ស្ថានីយ​បូម ទឹក​ចំនួន​១០​កន្លែង​។ បណ្ដាញ​លូ តូច ធំ និង​អណ្ដូង​លូ​មេ និង​ស្ថានីយ​មួយចំនួន​ត្រូវ បាន​ខូចខាត​ប្រមាណ​ជាង​៣០ ភាគរយ មូលហេតុ នៅ​តំបន់​ខ្លះ​ពលរដ្ឋ​យក​សំរាម​ទៅ​ដាក់​ក្នុង មាត់​លូ និង​ញាត់​ក្នុង​អណ្ដូង​លូ​ដែល​ស្តុ​ប ទឹក​ពិសេស​រន្ធ​មាត់​លូ​តែម្ដង​។ ពលរដ្ឋ នៅ​រាជធានី​ភ្នំពេញ​បាន​ស្តីបន្ទោស​ទៅលើ​ការ​លុប​បឹង​ធម្មជាតិ​ជុំវិញ​ក្រុង ​ជាច្រើន ដើម្បី​យក​ដី​លក់​ដែលជា​ហេតុ​ធ្វើ​ឲ្យ​រាជធានី​គុជ​នេះ ក្លាយជា​សមុទ្រ ពេល​ភ្លៀង​ម្តងៗ ព្រោះ​គ្មាន​ប្រភព​ហូរ​ចេញ ក្រៅតែពី​បូម​ប៉ុណ្ណោះ​៕​H/N

Urban Voice Cambodia

Urban Voice Cambodia