អគ្គីសនីកម្ពុជា នឹងផ្អាកការផ្តត់ផ្គង់ភ្លើងចំនួន ៣ថ្ងៃ នៅតំបន់មួយចំនួន
Posted On : សីហា, 22, 2018 | By សំឡេងទីក្រុង

អគ្គីសនីកម្ពុជា (EDC) បានជូនដំណឹងដល់សាធារណៈជនទូទៅស្តីពី ការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនីជាបណ្តោះអាសន្នរយៈពេល ០៣ថ្ងៃ គឺនៅថ្ងៃទី២៣ ២៤ និង ២៦ ខែសីហា ឆ្នាំ២០១៨នេះ នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីធ្វើការជួសជុល ផ្លាស់ប្តូរ និងតម្លើងបរិក្ខារនានាមួយចំនួន។  នេះបើយោងតាមសេចក្តីប្រកាស ដែលបានបង្ហោះនៅក្នុងទំព័រហ្វេសប៊ុករបស់អគ្គីសនីកម្ពុជា នៅថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨នេះ។

អគ្គីសនីកម្ពុជា នឹងធ្វើការផ្អាកផ្គត់ផ្គង់អគ្គីសនីនៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖

១. ថ្ងៃទី​២៣ ខែ​សីហា៖ មាន ៤សង្កាត់ គឺសង្កាត់​ផ្សារដើមថ្កូវ សង្កាត់តាខ្មៅ សង្កាត់ទឹកថ្លា និងសង្កាត់ភ្នំពេញថ្មី  ចាប់ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង ៥​ល្ងាច។

២. ថ្ងៃទី​២៤ ខែ​សីហា៖ មាន ៧សង្កាត់ គឺសង្កាត់​ចោមចៅ​ទី១ កាកាបទី១ កាកាប​ទី២ ដង្កោ ជើងឯក សំរោងក្រោម និង​គោករកា ចាប់ពី​ម៉ោង ៩ព្រឹក​ដល់ម៉ោង ៥​ល្ងាច។

៣. ថ្ងៃទី​២៦ ខែ​សីហា៖ មាន ៦សង្កាត់ គឺសង្កាត់​ភ្នំពេញ​ថ្មី ដង្កោ ស្ទឹងមានជ័យ​ទី២ បឹង​ទំពន់ទី១ បឹងទំពន់ទី២ និង​ចាក់អង្រែ​លើ ចាប់ពីម៉ោង ៩ព្រឹក​ដល់ម៉ោង ៥​ល្ងាច៕

 

 

សំឡេងទីក្រុង!

សំឡេងទីក្រុង!