អគ្គីសនីកម្ពុជាបានតភ្ជាប់បណ្ដាញ ៦១០រៀលដល់បន្ទប់កម្មករជាង ២៣មុឺនបន្ទប់ហើយ
Posted On : June, 8, 2016 | By សំឡេងទីក្រុង

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦

ប្រភព៖ កម្ពុជាថ្មី

គិតពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០១៦ អគ្គីសនីកម្ពុជាបានតភ្ជាប់បណ្ដាញ ៦១០រៀលដល់បន្ទប់កម្មករជាង ២៣មុឺនបន្ទប់ហើយ ដើម្បីជូយឲកម្មករបានប្រើប្រាស់ថាមពលអគ្គិសនីតម្លៃ ៦១០រៀលក្នុងមួយគីឡូវ៉ាតម៉ោង ក៏ដូចជាការជួយកាត់បន្ថយការចំណាយរបស់ពួកគេនោះ។

យោងតាមសេចក្ដីជួនដំណឹងរបស់អគ្គិសនីកម្ពុជា នៅថ្ងែទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ បានឲដឹងថា នៅក្នុងយុទ្ធនាការចុះភ្ជាប់ចរន្ត ៦១០រៀល ជួនអ្នកផ្ទះជួល និងបន្ទប់ជួល ដែលបានចាប់ផ្ដើមពីថ្ងែទី ២៩ ខែ មករា ឆ្នាំ ២០១៥ ទល់និងថ្ងៃទី០៦ ខែ មិថុនា ឆ្នាំ ២០១៦នោះ បានតភ្ជាប់ចំនួន ២៣៤,៤២០បន្ទប់ហើយ នៅក្នុងនោះនៅ្រក្រុងតាខ្មៅបាន ៤៩៣៨ បន្ទប់។ ការតភ្ជាប់ចរន្តអគ្គិសនី ៦១០រៀលនេះ គឺជាអត្រាមួយដែលអនុគ្រោះ ជួយដល់អ្នកប្រើប្រាស់ក្រោម ៥០គីឡូវ៉ាតម៉ោង ក្នុងមួយខែ។

ល

Urban Voice Cambodia

Urban Voice Cambodia