អគ្គិសនី​កម្ពុជា​ផ្អាកការ​ផ្គត់ផ្គង់​ភ្លើង​នៅ​ក្រុង​ភ្នំពេញ​និង​ខេត្តកណ្តាល​រយៈពេល​៤ថ្ងៃ​ជាប់ៗ​គ្នា
Posted On : May, 22, 2015 | By សំឡេងទីក្រុង

  ប្រភព: ខ្មែរស្ថាបនា,  May 22, 2015

អគ្គិសនី​កម្ពុជា នៅ​ថ្ងៃ​ទី​២១,២២,២៣ និង​២៤ ខែ​ឧសភា ឆ្នាំ​២០១៥ បានសម្រេច​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​តំបន់​ភ្លើង​នៅ​ រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ទី​តាម​ពេលវេលា និង​ទីកន្លែង​ផ្សេងៗ​គ្នា​។ ការ​ផ្អាក​​នេះ​អគ្គិសនី​កម្ពុជា​បានបញ្ជាក់​ថា ដើម្បី​អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ បង្កលក្ខណៈ​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។ ជាមួយគ្នានេះ អគ្គនាយក​អគ្គិសនី​កម្ពុជា​លោក កែវ រតនៈ ក៏​បាន​សូម​ការ​អធ្យាស្រ័យ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ដាច់​ចរន្តអគ្គិសនី ​ទាំងនេះ​៕​

 

Urban Voice Cambodia

Urban Voice Cambodia