អគ្គិសនីកម្ពុជា – EDC នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣
Posted On : វិច្ឆិកា, 19, 2018 | By សំឡេងទីក្រុង

នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ១០:៤០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៣(GS3-F4A) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប៉ុងលីងខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖

(១)តាមបណ្តោយផ្លូវណតប្រ៊ីត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ

(២)តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

(៣)ភូមិស្លែងរលើង និងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រជាជនដែលរស់នៅតាមតំបន់ខាងលើនឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១:៣០នាទីព្រឹក។

សំឡេងទីក្រុង!

សំឡេងទីក្រុង!