អគ្គិសនីកម្ពុជា ឲ្យមន្ត្រីខ្លួននៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ផ្គត់ផ្គង់ទាន់ពេលវេលា
Posted On : មករា, 21, 2015 | By សំឡេងទីក្រុង

ដោយ CEN ថ្ងៃទី ២១​ ខែមករា ឆ្នាំ ២០១៥

ភ្នំពេញ: លោក កែវ រតនៈ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួលបន្ទុក​ជា អគ្គនាយកអគ្គិសនី​កម្ពុជា បានណែនាំ​ឲ្យ​មន្ត្រី​របស់ខ្លួន​នៅ​ទូទាំងប្រទេស ត្រូវ​ផ្គត់​ផ្គង់​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់គ្រាន់ និង​ទាន់ពេលវេលា ដើម្បី​បំពេញតម្រូវការ​ពួកគាត់​។​

​យោងតាម​សេចក្តីជូនដំណឹង​របស់​លោក កែវ រតនៈ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹងថា ការផ្តល់សេវា​ភ្ជាប់​ចរន្តអគ្គិសនី​ថ្មី ក៏ដូចជា​ការផ្តល់សេវា​គាំទ្រ ដទៃទៀត​ត្រូវធ្វើ​ឲ្យ​បាន​រួសរាន់​តាម​គោលការណ៍​។ ការយកថ្លៃ​សេវា ដាច់ខាត​ត្រូវ​អនុវត្តន៍​តាម​ការកំណត់​ផ្លូវការ​ជា​ធរមាន , មិន​អនុញ្ញាត​ឲ្យ​យក​នាឡិកា​ស្ទង់​មតិ​មក​ពិនិត្យ ហើយ​ទុក​ឲ្យ​អតិថិជន​រង់ចាំ​ជាដាច់ខាត ហាម​យក​ថវិកា ពី​អតិថិជន​ក្នុង​កិច្ចការ​នេះ​។​

​លិខិត​ខាងលើ បន្តថា រាល់​ការប្តូរ​ហ្វុ​យ​ស៊ី​ប និង​ឌី​ស្យុ​ង​ទ័​រ​ថ្មី ឬ​ឧបករណ៍​រណប​ឯទៀតៗ ដែលជា​ភារកិច្ច​របស់​អគ្គិសនី​កម្ពុជា ក៏ត្រូវ​ធ្វើ​ភ្លាមៗ , ត្រូវ​ត្រៀម​បើក​សម្ភារៈ​បរិក្ខារ​អគ្គិសនី ទុក​បំរុង​សម្រាប់​ផ្តល់​សេវា​បន្ទាន់ នៅ​ថ្ងៃ​ឈប់សម្រាក និង​ថ្ងៃ​បុណ្យជាតិ​។

ខ្លឹមសារទាំងស្រុង នៃសេចក្តីណែនាំបន្ថែម ស្តីពី ការផ្តល់សេវាជូនអតិថិជនរបស់អគ្គិសនីកម្ពុជា មានដូចខាងក្រោម ៖

6#sthash.l0cS7Nt7.dpuf

សំឡេងទីក្រុង!

សំឡេងទីក្រុង!