1978810_523998391076038_8138362933926303849_n

អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី២៩ -៣១ ខែធ្នូ ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។

ការផ្អាកការប្រើប្រាស់នេះនឹងធ្វើទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

១/ ថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៥ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖ (១) តំបន់ភ្លើង ប.ត027 ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ (សាខាវត្តភ្នំ) (២) តំបន់ភ្លើងលេខ ប.ត638  ស្ថិតនៅក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក (សាខាអូរបែកក្អម) និង (៣) តំបន់ភ្លើងលេខ P787, PI074, PI776 ភូមិស្ងួនពេជ្រ ភូមិថ្មដា ភូមិត្រពាំងឈូក ភូមិតំបូកខ្ពស់  ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សាខាអូរបែកក្អម)។

ទូរស័ព្ទទំនាក់ទំនងសាខាវត្តភ្នំៈ023 427 107 សាខាអូរបែកក្អមៈ 023 883 646 សាខាចាក់អង្រែក្រោមៈ 023 425 702 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

២/ ថ្ងៃសុក្រ ទី៣០ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៤ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើងលេខប.ត149 ស្ថិតនៅភូមិទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (សាខាអូរបែកក្អម) (២) តំបន់ភ្លើងលេខ ប.ត429 ស្ថិតនៅភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ (សាខាវត្តភ្នំ) (៣)តំបន់ភ្លើងលេខ ប.ត1068 ស្ថិតនៅភូមិបាយ៉ាប ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌដូនពេញ(សាខាអូរបែកក្អម) (៤) តំបន់ភ្លើងលេខ P300, P530, P784 ស្ថិតនៅភូមិស្វាយតាអុក ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម) (៥)តមបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិដំណាក់ធំ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ភូមិគោកចំបក់ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សាខាអូរបែកក្អម)។

ទូរស័ព្ទទំនាក់ទំនងសាខាវត្តភ្នំៈ 023 427 107 សាខាអូរបែកក្អមៈ 023 883 646 សាខាចាក់អង្រែក្រោមៈ 023 425 702 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

៣/ ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៤ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើងលេខ ប.ត219 ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់  ខណ្ឌចំការមន (សាខាអូរបែកក្អម) (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិដំណាក់ធំ ភូមិដំណាក់ធំ៣ ភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ភូមិគោកចំបក់ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ (សាខាអូរបែកក្អម)និង(៣)តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ រហូតដល់ឃុំស្វាយរលំ ក្នុងស្រុកស្អាង ខេត្តកណ្ដាល (សាខាចាក់អង្រែក្រោម)។

ទូរស័ព្ទទំនាក់ទំនងសាខាអូរបែកក្អមៈ 023 883 646 សាខាចាក់អង្រែក្រោមៈ 023 425 702 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

អាស្រ័យហេតុនេះ សូមសម្ដេចទ្រង់ ឯងឧត្តម លោកជំទាវ អ្នកឧញ៉ា លោក លោកស្រី ជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីដោយអនុគ្រោះ៕

Leave a Reply