អគ្គិសនីកម្ពុជានឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅតំបន់ភ្លើងមួយចំនួន ចាប់ពីថ្ងៃទី២៤-២៧ និងទី១៦ ខែវិច្ចិកា ឆ្នាំ២០១៦
Posted On : November, 22, 2016 | By Sarim Tith

យោងតាមសេចក្តីជូនដំណឹងពីអគ្គិសនីកម្ពុជា ដែលចុះនៅថ្ងៃទី ២២ ខែវិច្ចិកា ឆ្នាំ២០១៦ ថានឹងមានការផ្អាកប្រើប្រាស់អគ្គិសនីនៅតំបន់មួយចំនួន ដោយសារការអនុវត្ត ជួសជុល តម្លើងបរិក្ខារ និងរុះរើគន្លងខ្សែបណ្តាញបង្ករដល់ការពង្រីកផ្លូវ។

ការផ្អាកការប្រើប្រាស់នេះនឹងធ្វើទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

១/ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ចិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៤ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖ (១) តំបន់ភ្លើង ប.ត040 ស្ថិតនៅតាមបណ្ដោយវិថីឧកញ៉ា អ៊ុក លន់ ក្នុងសង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ (សាខាវត្តភ្នំ) (២) តំបន់ភ្លើងលេខ ប.ត627  ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា (សាខាវត្តភ្នំ) និង (៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិកន្ទោក ភូមិស្ងួនពេជ្រ ភូមិថ្មដា ភូមិត្រពាំងគល់ ភូមិអង្គ ភូមិអង្គកែវ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ (សាខាអូរបែកក្អម) (៤) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅសាឡូង ភូមិត្រីប ភូមិអំពិល ក្នុងសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ (សាខាអូរបែកក្អម) (៥) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២១ ចាប់ពីឃុំរកាខ្ពស់ ដល់ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដល (សាខាចាក់អង្រែក្រោម)។

ទូរស័ព្ទទំនាក់ទំនងសាខាវត្តភ្នំៈ023 427 107 សាខាអូរបែកក្អមៈ 023 883 646 សាខាចាក់អង្រែក្រោមៈ 023 425 702 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

២/ ថ្ងៃសុក្រ ទី២៥ ខែវិច្ចិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង២ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើង P1316 ស្ថិតនៅស្វាយតាអុក ក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ (សាខាចាក់អង្រែក្រោម) (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិតាងៅ ភូមិតាងៅកណ្ដាល ភូមិតាងៅក្រោម ភូមិបឹងឈូក ភូមិកោះនរា ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (សាខាចាក់អង្រែក្រោម)។

ទូរស័ព្ទទំនាក់ទំនង សាខាចាក់អង្រែក្រោមៈ 023 425 702 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

២/ ថ្ងៃសុក្រ ទី២៥ ខែវិច្ចិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៤ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើងលេខ P1630 ដែលស្ថិតនៅភូមិឬស្សី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ (សាខាអូរបែកក្អម) (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិយត្រពាំងស្វាយ ក្នុងសង្កាត់ភ្នំពេញ ខណ្ឌសែនសុខ (សាខាអូរបែកក្អម) និង(៣) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិឬស្សី ភូមិព្រែកទាល់ ក្នុងសង្កាត់ស្ទឹកមានជ័យទី២ ភូមិចំរើនផល  ភូមិសន្សំកុសល់ ក្នុងសង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ (សាខាចាក់អង្រែក្រោម) (៤) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិក្បាលទំនប់ ភូមិត្នោតជ្រុំ ក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (សាខាអូរបែកក្អម។

ទូរស័ព្ទទំនាក់ទំនងសាខាអូរបែកក្អមៈ 023 883 464 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

៣/ ថ្ងៃសៅរ៍ ទី២៦ ខែវិច្ចិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៤ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើង ប.ត407 ស្ថិតនៅក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល (សាខាអូរបែកក្អម) (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិត្រពាំងក្រសាំង ភូមិត្រពាំងអណ្ដូង ភូមិព្រៃដូនអុក ភូមិព្រែកអញ្ចាញ ភូមិវាល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌមានជ័យ រាជធានីភ្នំពេញ (សាខាអូរបែកក្អម)។

ទូរស័ព្ទទំនាក់ទំនងសាខាអូរបែកក្អមៈ 023 883 464 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

៤/ ថ្ងៃអាទិត្យ ទី២៧ ខែវិច្ចិកា ឆ្នាំ២០១៦ ចាប់ពីម៉ោង០៩ៈ០០ ដល់ម៉ោង៤ៈ០០ នឹងផ្អាកការផ្គត់ផ្គង់អគ្គីសនី៖ (១) តំបន់ភ្លើង P455, P749 ស្ថិតនៅភូមិគោកចំបក់ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ (សាខាអូរបែកក្អម) (២) តំបន់ភ្លើងមួយចំនួនដែលស្ថិតនៅភូមិដំណាក់ធំ ភូមិទ្រា ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ភូមិគោកចំបក់ ភូមិត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (សាខាអូរបែកក្អម)។

ទូរស័ព្ទទំនាក់ទំនងសាខាអូរបែកក្អមៈ 023 883 464 និងទីស្នាក់ការកណ្ដាលអគ្គិសនីកម្ពុជាៈ 023 722 525។

អាស្រ័យហេតុនេះ សូមសម្ដេចទ្រង់ ឯងឧត្តម លោកជំទាវ អ្នកឧញ៉ា លោក លោកស្រី ជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីដោយអនុគ្រោះ៕

Urban Voice Cambodia

Urban Voice Cambodia