fn-2017-01-26-10-37-36-7

អគ្គិភ័យដែលឆាបឆេះហាងកាហ្វេយីហោ តេស្ត នៅខណ្ឌពោធិសែនជ័យ បានរលត់ហើយ ខូចខាតគិតជាទឹកប្រាក់ជាង៣មឺុនដុល្លារ

អគ្គិភ័យដែលបានឆាបឆេះហាងកាហ្វេមួយកន្លែងយីហោ តេស្ត ជាប្រភេទផ្ទះល្វែង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានរលត់ទៅវិញហើយ នៅវេលាម៉ោងជិត១១ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧នេះ ក្រោយពីកម្លាំងសមត្ថកិច្ច និងអាជ្ញាធរជួយអន្តរាគមន៍ ដោយប្រើរថយន្តពន្លត់អគ្គិភ័យជិត១០គ្រឿង។ សម្រាប់ការខូចខាតវិញ ត្រូវបានសមត្ថកិច្ចអះអាងថា អស់ជាង៣មឺុនដុល្លារ។

លោក ព្រហ្ម យ៉ត នាយការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញបានបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ ចាន់ យាដារ៉ន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាមន្រ្តីនគរបាល ហើយមូលហេតុនោះបណ្តាលមកពីឆ្លងចរន្តភ្លើង។ សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា សម្ភារដែលខូចខាតរួមមាន ម៉ាសីុនសំរាប់ស្ទីម សោណា ម៉ាសីុនកំដៅ និងសម្ភារប្រើប្រាស់ក្នុងហាងមួយចំនួនធំនិងគិតជាទឹកប្រាក់អស់ប្រហែល៣មឺុនដុល្លារជាង។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកេីតហេតុគាត់បានលឺសំលេងទុស្សេខ្សែភ្លេីងហេីយក៏បានរត់ឡេីងទៅមើលក៏ស្រាប់តែឃេីញមានផ្សែងហុយពេញបន្ទប់ស្ទីម។សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យ ត្រូវប្រើរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការរាជធានីភ្នំពេញនិងអង្គភាព «ង៧០» ចំនួន៩គ្រឿង៕

 

fn-2017-01-26-10-21-41-0

ប្រភព៖ Fresh News

Leave a Reply