អគ្គិភ័យឆាបឆេះ ក្នុងដីឡូត៍ រោងចក្របារី ផ្អើលអស់ ប្រជាពលរដ្ឋ
Posted On : February, 17, 2015 | By សំឡេងទីក្រុង

ប្រភព Khmerload, ថ្ងៃ អង្គារ ១៧ កុម្ភៈ, ២០១៥

ភ្នំពេញៈ អគ្គិភ័យបានឆាបឆេះក្នុងដីឡូត៍របស់រោងចក្រមួយកន្លែង ស្ថិតក្នុងភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ដែលបង្កភាពភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្បែរនោះ ហើយក៏ត្រូវបានក្រុមពន្លត់ អគ្គិភ័យបាញ់ ឲ្យរលត់អស់ទាំងស្រុង។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះ ក្នុងដីឡូត៍របស់រោងចក្របារី ស្ថិតក្នុងភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ត្រូវបានរថយន្តពន្លត់អគ្គិភ័យបាញ់ ឲ្យរលត់ទាំងស្រុងហើយ នៅម៉ោង ៧៖៣៥នាទី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយប្រើប្រាស់រថយន្ត អស់ប្រមាណ៥គ្រឿង៕

Urban Voice Cambodia

Urban Voice Cambodia