អគ្គស្នងការ​នគរបាល​ជាតិ បង្កើត​ក្រុមការងារ​ចំរុះ​បង្ការ​ពន្លត់អគ្គីភ័យ​ នៅ​រាជធានី​ភ្នំពេញ
Posted On : March, 17, 2015 | By សំឡេងទីក្រុង

ថ្ងៃ អង្គារ ទី17 មីនា ឆ្នាំ2015,  ដោយ: កម្ពុជាថ្មី​

 ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​ជាតិ​ បានប្រកាស​សមាសភាព​ក្រុមការងារ​ចំរុះ​សំរាប់​បង្ការ​ពន្លត់អគ្គីភ័យ​នៅ​រាជធានី​ភ្នំពេញ​។​

ការប្រកាស​សមាសភាព​ក្រុមការងារ​ចំរុះ​ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៥ នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ក្រោម​អធិបតីភាព​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ ​សមាសភាព​ក្រុមការងារ​ចំរុះ​មាន សមាជិក ចំនួន​ប្រាំ​មួយរូប ក្នុងនោះ​លោក ឃួ​ង ស្រេង អភិ​បាលរង​រាជធានី​ភ្នំពេញ ជា​ប្រធាន និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សួស អង្គា​រ៍ អគ្គ​ស្នងការរង​នគរបាលជាតិ​ជា​អនុប្រធាន​។ នៅក្នុង​ឱកាស​នោះដែរ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ចំរុះ ត្រូវ​ពង្រឹង​ការត្រួតពិនិត្យ​ប្រព័ន្ធ​សុវត្ថិភាព បង្ការ​ពន្លត់អគ្គីភ័យ​នៅ​រាជធានី​ភ្នំពេញ​ឲ្យ ទៅតាម​លក្ខណៈ បច្ចេកទេស​។​

លោក​បានលើកឡើង​ទៀតថា ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​ណែនាំ​នេះ​ត្រូវ​កំណត់​គោលដៅ​សម្រាប់​ត្រួតពិនិត្យ ក្នុងនោះ​ជំ​ហ៊ាន​ដំបូង គោលដៅ​បឋម​ចំនួន ៤ ត្រូវបាន​កំណត់ ក្នុងនោះ​មាន មជ្ឈមណ្ឌល​កោះ​ពេជ្រ​, សំណង់​អាគារ​ចាស់ និង​ថ្មី​, រោងចក្រ និង​តាម​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ។

ឯកឧត្តម​បានលើកឡើង​បន្តទៀតថា បន្ទាប់ពី​ធ្វើការ​ត្រួតពិនិត្យ ត្រូវមាន​ការចាត់វិធានកា​រណ៍​លើ​ការត្រួតពិនិត្យ​ប្រព័ន្ធ​បច្ចេកទេស​សុវត្ថិភាព បង្ការ​ពន្លត់អគ្គីភ័យ និង​ត្រួតពិនិត្យ​ប្រព័ន្ធ​សង្គ្រោះ​នៅ​មាន​អគ្គីភ័យ ដោយ​ការត្រួតពិនិត្យ​នេះ​ត្រួវ​ទៅតាម​លក្ខណៈ​បច្ចេកទេស ដូចជា ការបំពាក់​បំពង់​ពន្លត់អគ្គីភ័យ ប្រព័ន្ធ​ទឹក​តាម​ជញ្ជាំង ប្រព័ន្ធ​ប្រកាសអាសន្ន ទំហំ​អាគារ ច្រក​ជួយសង្គ្រោះ ជាដើម ។

​ ​លោក​បាន​បន្តទៀតថា​ការត្រួតពិនិត្យ​នេះ​ត្រូវ​មានការ​កិច្ចសហការ​គ្រប់​សមាសភាព​ក្រុម​ការងារ​ទាំងអស់ រួម​និង​អង្គភាព​ដែល​ពាក់ព័ន្ធ និង​រួមសហការ​ជាមួយ​អ្នកគ្រប់គ្រង និង​អ្នកបច្ចេក​ទេស​នៅតាម​ទីតាំង​ដែល​ត្រូវ​ត្រួតពិនិត្យ។ លោក​បាន​បន្ថែមថា ក្នុង​ត្រួតពិនិត្យ​ត្រូវមាន​កំណត់ហេតុ​ត្រួតពិនិត្យ​ច្បាស់លាស់ រួម​និង​រូបភាព​ផងដែរ។ ក្នុងនោះដែរ​ក្រោយពី​ការត្រួតពិនិត្យ​មានការ​ខ្វះខាត​ទៅតាម​ល​ក្ខ​ណៈ​បច្ចេកទេស ត្រូវធ្វើ​ការអប់រំ ណែនាំ ឫ​ក៏ត្រូវ​តម្រូវ​ឲ្យ​បំពាក់​បន្ថែម​នួវ​អ្វីដែល​ខ្វះខាត​ដើម្បី​ឲ្យ​ស្រប​លក្ខណៈ​បច្ចេកទេស​នៃ​ការបង្ការ និង​សង្គ្រោះ​ការ​ពន្លត់អគ្គីភ័យ ដោយឡែក​សំណង់​អាគារ​ណា​ដែល​ចាំបាច់ និង​មិនទាន់មាន​ប្រព័ន្ធ​បង្ការ ពន្លត់អគ្គីភ័យ ក្នុងករណី​ចាំបាច់​ត្រូវ​ផ្អាក​ដើម្បី​ឲ្យ​រៀបចំ​នូវ​ប្រព័ន្ធ​បង្ការ​ពន្លត់អគ្គីភ័យ​នេះ​ឡើង ៕

Urban Voice Cambodia

Urban Voice Cambodia