អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជ​ធានី​ភ្នំពេញ​​សាង​សង់​ដល់​ជាន់​ទី​​​១១​ហើយ
Posted On : មិនា, 12, 2015 | By សំឡេងទីក្រុង

ផ្សាយ ថ្ងៃទី12  ខែMarch  ឆ្នាំ2015, ប្រភព៖ BNews

អគារ​រដ្ឋបាល​ថ្មី​របស់​សាលា​រាជ​ធានី​ភ្នំពេញ​បាន​សម្រេច​ការ​សាង​សង់​ដល់​ជាន់​ទី​១១​​គិត​ត្រឹម​ថ្ងៃ​ទី​១២​ខែ​មីនា​ឆ្នាំ​២០១៥​ស្រប​ពេល​អគារ​ការិយាល័យ​ថ្មី​មួយ​នេះ​គ្រោង​​នឹង​សម្ពោធ​ជា​ផ្លូវ​ការ​មុន​ឱកាស​បុណ្យ​អុំ​ទូក​ អក​អំបុក​ សំពះ​ព្រះ​ខែ​ ខាង​មុខ​នេះ​ ។​

 

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ​ លោក ឡុង​ ឌីម៉ង់​ ឲ្យ​ TheBNEWS ដឹង​នៅ​ព្រឹក​នេះ​ថា​អគារ​រដ្ឋបាល​ថ្មី​​របស់​សាលា​រាជ​ធានី​​នេះ​មាន​កម្ពស់​​សរុប​១២​ជាន់​ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាង​សង់​ជា​ផ្លូវ​ការ​នៅ​​អំឡុង​ខែ​កញ្ញា​ឆ្នាំ​២០១៥​ខាង​មុខ​នេះ​​ ដោយ​ការ​សាងសង់​អគារ​ថ្មី​នេះ​គឺ​ដើម្បី​សម្រួល​ដល់​កន្លែង​ធ្វើការ​របស់​មន្ត្រី​រាជការ​នៃ​សាលា​រាជធានី​ដែល​កំពុង​ខ្វះខាត​ ។ ​លោក​បន្ត​ថា​​ចំពោះ​ថវិកា​ចំណាយ​ទៅ​លើ​ការ​សាង​សង់​អគារ​រដ្ឋបាល​លោក​មិន​មាន​របាយការណ៍​នៅ​ក្នុង​ដៃ​នោះ​ទេ​

គួរ​រំលឹក​ដែរ​ថា​អគារ​រដ្ឋបាល​ថ្មី​នេះ​ត្រូវ​ការដ្ឋាន​សាង​សង់​កាល​ពី​ថ្ងៃ​ទី​០១​ខែ​មីនា​ឆ្នាំ​២០១៤​​​ ដោយ​អគារ​នេះ​មាន​រូប​រាង​ជា​អក្សរ​L​សាង​សង់​នៅ​ពីក្រោយ​សាលា​រាជ​ធានី​ភ្នំពេញ​ ៕​​

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!