អគារកប់ពពក១១១ជាន់ កម្ពស់៥០០ម៉ែត្រ អាចនឹងបង្ហាញរូបរាងនៅរាជធានីភ្នំពេញ
Posted On : June, 30, 2015 | By សំឡេងទីក្រុង
ប្រភព: កោះសន្តិភាព,ដោយ ៖ វ៉ា វឌ្ឍនៈ,ថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០១៥
រាជធានីភ្នំពេញ ៖ បើសិនការសិក្សាទទួលបានជោគជ័យតាមផែនការ និងបានការអនុញ្ញាតពីសាលារាជធានីភ្នំពេញផងនោះ ក្រុមហ៊ុនថៃប៊ុនរ៉ុងនឹងសាងសង់អគារកម្ពស់៥០០ម៉ែត្រ ស្មើនឹង១១១ជាន់ ដោយអាចនឹងចាប់ផ្តើមដំណើរការសាងសង់អំឡុងឆ្នាំ២០១៨ខាងមុខ ។
គម្រោងខាងលើនេះ បានត្រូវបង្ហាញឡើងនៅក្នុងជំនួបរវាងតំណាងក្រុមហ៊ុនថៃប៊ុនរ៉ុងដែលមាន ដៃគូវិនិយោគពីចិន ម៉ាកាវ និងហុងកុង ជាមួយលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅសាលប្រជុំសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី៣០ មិថុនា ២០១៥ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានបញ្ជាក់ឲ្យដឹងដែរថា ទីតំាងដែលត្រូវសាងសង់អគារខ្ពស់កប់អាកាសលើកដំបូងនៅកម្ពុជានេះ អាចនៅលើដីក្រុមហ៊ុនតាមបណ្តោយផ្លូវសហព័ន្ឋរុស្ស៊ីខាងកើតផ្សារទឹកថ្លា ក្បែរស្ពានអាកាស៧មករា និង នៅជ្រោយចង្វារ ៕