អគារប៊ូឌីញស នឹងត្រូវអភិវឌ្ឍន៍សាងសង់ឡើងវិញក្នុងទំហំទឹកប្រាក់ប្រមាណ ៣០លានដុល្លារ
Posted On : សីហា, 31, 2016 | By សំឡេងទីក្រុង

ប្រភព៖ business-cambodia

អគារប៊ូឌីញស ដែលជាអគារដ៏ចំណាស់មួយ នៅរាជធានីភ្នំពេញ នឹងត្រូវអភិវឌ្ឍន៍សាងសង់ឡើងវិញ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងសិក្សា និងចរចាជាក្រុមហ៊ុនជប៉ុនមួយ លើគម្រោងអភិវឌ្ឍន៏អគារប៊ូឌីញស នៅនឹងកន្លែង ក្នុងទំហំទឹកប្រាក់វិនិយោគប្រមាណ ៣០លានដុលា្លរអាមេរិក។

ឯកឧត្ដមជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា មុននឹងឈានដល់ការអភិវឌ្ឍសាងសង់ឡើងវិញក្រសួងនឹងធ្វើជំរឿន នៅអគារប៊ូឌីញស ដើម្បីឱ្យដឹងថា មានប៉ុន្មានគ្រួសារដែលកំពុងស្នាក់នៅ ក្នុងអគារនេះ ហើយគ្រួសារនីមួយៗកាន់កាប់ទំហំប៉ុន្មានម៉ែត្រការ៉េ។

ឯកឧត្ដមបានបន្តថា គម្រោងអភិវឌ្ឍន៍សាងសង់ឡើងវិញនៃ អគារប៊ូឌីញស គឺជាជំហ៊ានមួយឆ្ពោះទៅរកការអនុវត្តគម្រោងសាងសង់លំនៅដ្ឋានមានតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋដែលមានចំណូលទាប និងមធ្យម នៅក្នុងរាជធានីភ្នំពេញ៕

Related Posts

សំឡេងទីក្រុង!

សំឡេងទីក្រុង!