អគារខុនដូអិលបឹងកេងកង៣កម្ពស់២១ជាន់គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ២០១៨ខាងមុខនេះ

ភ្នំពេញ៖ អគារខុនដូអិលបឹងកេងកង៣កម្ពស់ដល់ទៅ២១ជាន់របស់ក្រុមហ៊ុនលំដ្ឋានអិលកម្ពុជាភ្នំពេញបានកំពុងដំណើរការសាងសង់របស់របស់ខ្លួនដល់ជាន់ទី១៨ ហើយគ្រោងបញ្ចប់ការសាងសង់របស់ខ្លួននៅឆ្នាំ២០១៨ខាងមុខនេះ។

អគារខុនដូដ៏ប្រណិតនេះមានកម្ពស់២១ជាន់ មានយូនីតសរុបចំនួន៣១៤យូនីត ហើយតម្លៃចាប់ពី៥៨.៣០០ដុល្លារដល់៩៣.៣០០ដុល្លារ។ ខុនដូនេះមានទីតាំងស្ថិតនៅផ្លូវលេខ៣៩៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រសាសន៍របស់កញ្ញា ស្រី ពៅ បុគ្គលិកផ្នែកលក់ បានឲ្យដឹងថា លក្ខណៈពិសេសនេះអគារខុនដូនេះ គឺជាន់ទី១ដល់ជាន់ទី៤គឺជាចំណតរថយន្ត និងនៅលើដំបូលនៃជាន់ទី២១ មានអាងហែលទឹក កន្លែងហាត់ប្រាណ ស្កាយបា ស្ទីមសូណា និងស្តាម៉ាតជាដើមវានឹងបង្កលក្ខណៈងាយស្រួលដល់អតិថិជនរស់នៅប្រកបដោយបែបទំនើបនិងស៊ីវិល័យ។

សូមបញ្ជាក់ផងដែរថា អគារខុនដូរបឹងកេងកង៣នេះជាគម្រោងទី៤របស់ក្រុមហ៊ុនលំដ្ឋានអិលកម្ពុជាភ្នំពេញក្នុងចំណោមគម្រោង៥ផ្សេងៗទៀតរបស់ក្រុមហ៊ុន៕

ប្រភព៖ business-cambodia

Leave a Reply

Your email address will not be published. Required fields are marked *