អគារកម្ពស់៤២ជាន់ដែលបោះទុនជាង២៤០លានដុល្លារគ្រោងបើកដំណើរការសាងសង់វិញ
Posted On : មករា, 26, 2017 | By Vantha

អគារកម្ពស់៤២ជាន់ដែលស្ថិតនៅចំកណ្តាលនៃរាជធានីភ្នំពេញដែលបានបោះទុនសាងសង់ក្នុងទំហំទឹកប្រាក់ប្រមាណជា ២៤០លានដុល្លារអាមេរិក គ្រោងនឹងចាប់ដំណើរការឡើងវិញ បន្ទាប់ពីបានផ្អាកការសាងសង់មួយរយៈធំដោយសារវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨។

អគារ៤២ជាន់ Gold Towerគ្រោងនឹងដំណើរការការសាងសង់ឡើងវិញនៅពេលឆាប់ៗនេះ បន្ទាប់ពីអគារនេះស្ទើរតែក្លាយទៅជា អគារខ្មោច និងជានិមិត្តរូបមិនល្អមួយនៃការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា។

អគារនេះ ត្រូវបានផ្អាកការសាងសង់នៅឆ្នាំគឺមិនមែនដោយសារតែសេដ្ឋកិច្ចកម្ពុជានោះទេ គឺត្រូវផ្អាកដោយសារតែរឿងផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនវិនិយោគប៉ុណ្ណោះ។

គួររឮកផងថា គម្រោងនេះត្រូវបានដំណើរការសាងសង់ កាលពីខែមិនា ឆ្នាំ២០០៨ ដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុន YON WOO CAMBODIA Co.,LTD។

គួរបញ្ជាក់ផងដែរថា អគារ Gold Tower 42 ដែលស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមសីហនុ បានផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ ២០១០ ហើយបានផ្អាកការសាងសង់លើកទី ២ នៅឆ្នាំ ២០១១៕

ប្រភព៖ business-cambodia 

សំឡេងទីក្រុង!

សំឡេងទីក្រុង!