17522903_148181329040553_6113810100962192769_n

ស្លាប់ ១១នាក់ និងរងរបួសធ្ងន់ស្រាល ៣០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី២៧ ខែមីនា

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ១៨លើក ( យប់១១លើក ) បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ (ស្រី១) រងរបួសធ្ងន់ ១៩នាក់ (ស្រី៨) និងរងរបួសស្រាល១១នាក់ (ស្រី៣) ។

មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន មិនប្រកាន់ស្តាំ ប្រជែង  ស្រវឹង មិនគោរពសិទ្ធិ។

គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន ២៨៣លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១៣៩នាក់ រងរបួសសរុប ចំនួន ៤១៦នាក់ ក្នុងនោះរបួសធ្ងន់ ២៦៧នាក់ និងរងរបួសស្រាល ចំនួន ១៤៩ នាក់ ៕

Leave a Reply