ស្លាប់​ ៤​នាក់​ រង​របួសធ្ងន់​ស្រាល​ ៩​នាក់ ក្នុងគ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២២​ ខែមីនា

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ចំនួន ៩លើក  បណ្តាលឲ្យមនុស្សស្លាប់ ៤នាក់  រងរបួសធ្ងន់ ៧នាក់  និងរងរបួសស្រាល២នាក់។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព  ៧នាក់។

គ្រោះថ្នាក់ចរាចរណ៍បណ្តាលមកពី លើសល្បឿនកំណត់ មិនប្រកាន់ស្តាំ ស្រវឹង ប្រជែង និងមិនគោរពសិទ្ធិ។

គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រយៈពេល ២២ថ្ងៃ គិតចាប់ថ្ងៃទី១ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ កើតឡើង ចំនួន ២២០លើក បណ្តាលឲ្យមនុស្សស្លាប់ ចំនួន ១១៥នាក់ រងរបួសសរុប ចំនួន ៣០០នាក់ ក្នុងនោះរបួសធ្ងន់ ២០០នាក់ និងរងរបួសស្រាល ចំនួន ១០០ នាក់ ។

Leave a Reply