ស្លាប់៨នាក់ក្នុងគ្រោះថ្នាក់ចរាចរណ៍ចំនួន៩លើក

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងចំនួន៩លើក ( យប់ ៥លើក ) បណ្តាលអោយមនុស្សស្លាប់ ៨នាក់ (ស្រី១នាក់ ) រងរបួសធ្ងន់ ១០នាក់ ( ស្រី១នាក់ ) និងរងរបួសស្រាល ៤នាក់ ( ស្រី៣ ) កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

មូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ រួមមាន ល្មើសល្បឿន ២លើក (ស្លាប់២នាក់), បត់គ្រោះថ្នាក់ ២លើក (ស្លាប់១នាក់) , មិនប្រកាន់ស្តាំ ៣លើក (ស្លាប់២នាក់) ប្រជែង ២លើក (ស្លាប់៣នាក់) ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ១៦នាក់ ( យប់៦នាក់ ) ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង ៩លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៧គ្រឿង រួមមាន ម៉ូតូ ចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ៦គ្រឿង , រថយន្តធុនធំ ១គ្រឿង និងយានផ្សេងៗ

យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ២,០២៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៧១២គ្រឿង និងពិន័យសរុប ចំនួន ១,៣១១គ្រឿង ៕

Leave a Reply

Your email address will not be published. Required fields are marked *