ស្ពាន​មិត្តភាព​កម្ពុជា និង​ចិន តាខ្មៅ បើកសម្ពោធ​នា​ព្រឹក​ថ្ងៃទី​៣​សីហា​នេះ​
Posted On : August, 3, 2015 | By សំឡេងទីក្រុង

ប្រភព៖   cen.com.kh   ថ្ងៃទី 3 សីហា 2015 ដោយ៖ រតនា
ភ្នំពេញ: ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ ប្រវែង ៨៥៥ ម៉ែត្រ ឆ្លងកាត់​ទន្លេបាសាក់ និង​ផ្លូវ​ត​ភ្ជាប់​ប្រវែង ១១,៩៥ គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​២ ទៅ​ផ្លូវជាតិ​លេខ​១ ត្រូវបាន​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​៣​សីហា​នេះ ក្រោម​អធិបតីភាព​សម្តេច​ហ៊ុនសែន និង​សម្តេច​ក​ត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន​។​ ​ស្ពាន​ មិត្តភាព​កម្ពុជា​-​ចិន តាខ្មៅ ឆ្លងទន្លេ​បាសាក់ ពី​ក្រុង​តាខ្មៅ ទៅ​សង្កាត់​ព្រែក​ឯង ដែលជា​តំណរ​ភ្ជាប់​នៃ​ផ្លូវ​ក្រវ៉ាត់​រាជធានី​ភ្នំពេញ ពី​ផ្លូវជាតិ​លេខ​២ ទៅកាន់​ផ្លូវជាតិ​លេខ​១ ដែលមាន​តួនាទី​ជា​ផ្លូវ​វៀង និង​បញ្ចៀស​ការដឹកជញ្ជូន​ទំនិញ​ធន់​ធ្ងន់ តាម​ស្ពាន​ភ្លោះ​ព្រះមុនីវង្ស ហើយ​វា​ក៏​ជា​ផ្នែក​មួយ នៃ​កា​រព​ន្លឿ​ន​ការអភិវឌ្ឍន៍​តំបន់​ប៉ែក​ខាងត្បូង ឆៀង​ខាងកើត​រាជធានី​ភ្នំពេញ​។​ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ស្ពាន​មិត្តភាព កម្ពុជា​-​ចិន តាខ្មៅ ឆ្លងកាត់​ទន្លេ បាសាក់​និង​ផ្លូវ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​ ២ ទៅ​ផ្លូវជាតិ​លេខ​១ ស្ថិតនៅ​ខេត្តកណ្តាល និង​រាជធានី​ភ្នំពេញ មាន​ប្រវែង​សរុប ៨៥៥ ម៉ែត្រ ទទឹង ១៣,៥០ ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​ខ្សែកាប​រឹត មាន​សរសរ​ស្ពាន​ទាំង​ ​ អស់​ចំនួន ២៥ ប្រឡោះ ស្ពាន​មេ​នៅ​កណ្តាលទន្លេ មាន​ប្រវែង ២៨៥ ម៉ែត្រ​។ ប្រឡោះ​ចំ​កណ្តាលទន្លេ ប្រវែង ១៣៥ ម៉ែត្រ មាន​គន្លង​ទឹក សម្រាប់ធ្វើ​នាវាចរណ៍ មាន​ទទឹង ៤០ ម៉ែត្រ និង​កំពស់ ៨ ម៉ែត្រ គិតពី​ផ្ទៃ​ទឹកទន្លេ នា​រដូវ​ទឹក​តម្លើង​ខ្ពស់បំផុត​។​ ​ ចំណែក​​តួ​ ស្ពាន មាន​ទទឹង​សរុប ១៣,៥០ ម៉ែត្រ មាន​គន្លង​ផ្លូវ ២ សម្រាប់​រថយន្ត និង​មាន​គន្លង ២ សម្រាប់​ទោច​ចក្រ​ក្រ​យានយន្ត ព្រមទាំង​មាន​ផ្លូវ​អ្នក​ថ្មើ​ជើង​។​ ​ស្ពាន​មិត្ត ភាព​កម្ពុជា ចិន តាខ្មៅ ឆ្លងកាត់​ទន្លេបាសាក់​នេះ ចំណាយ​ថវិកា​សរុប​ប្រមាណ ៣២,៨៩ លាន​ដុល្លារ ដែលជា​ហិរញ្ញប្បទាន​ពី​ប្រទេស​ចិន រួមជាមួយ​ថវិកាបដិភាគ​មួយចំនួន​ថែមទៀត សម្រាប់​ដោះស្រាយ​ផលប៉ះពាល់ និង​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​។​ ​ស្ពាន​នេះ ចាប់ផ្តើម​សាងសង់ កាលពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១២ រយៈពេល​សាងសង់ ៤២ ​ខែ បានបញ្ចប់​ការសាងសង់ កាលពី​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៥​។​ ​លោក ត្រាំ អ៊ីវតឹក បាន​មានប្រសាសន៍​បន្តថា ស្ពាន​តាខ្មៅ ជា​ស្ពាន​ទី​៣ ឆ្លងកាត់​ទន្លេបាសាក់ បន្ទាប់ពី​ស្ពាន​ព្រះមុនីវង្ស​ទី​១ និង​ទី​២ និង​មាន​ស្ពាន​ទី​៤ កំពុង​សាងសង់ គឺ​ស្ពាន​កោះធំ ដែល​មកដល់​សព្វថ្ងៃនេះ សាងសង់​សម្រេចបាន ៥៥% ហើយ​៕​ ​

Urban Voice Cambodia

Urban Voice Cambodia