ស្ពាន​ជ្រោយចង្វា នឹង​ផ្អាក​ចរាចរណ៍​បណ្តោះអាសន្ន ដោយសារ​ស្នាម​ប្រេះ ផ្នែក​កំណល់​នៃ​ទម្រ​ស្ពាន​
Posted On : January, 31, 2015 | By សំឡេងទីក្រុង

ប្រភព៖ http://www.cen.com.kh, ថ្ងៃទី 31 មករា 2015, ម៉ោង 09:20:AM) | ដោយ: កូឡាប
៩៥ ទើប​រាជរដ្ឋាភិបាល​ជ​ប៉ុន បាន​ជួសជុលភ្ជាប់​ស្ពាន​ជ្រោយចង្វារ​នោះ ឲ្យ​ដំណើរ ការ​ឡើងវិញ​៕

ភ្នំពេញ: ដោយសារ​ភាព​ចាស់​ទ្រុឌទ្រោម និង​មាន​ស្នាម​ប្រេះ ផ្នែក​កំណល់​នៃ​ទម្រ ស្ពាន​ជ្រោយចង្វាខាងលិច ក្រុមការងារ​បច្ចេកទេស របស់​ជប៉ុន នឹង​មក​ត្រួតពិនិត្យ សិក្សា​លម្អិត ពី​ស្ថានភាព នៃ​ការ​ខូ​ចខាត​នោះ​។ ជាមួយគ្នា​នោះដែរ ចរាចរណ៍ នឹងត្រូវ​ផ្អាក​ឆ្លងកាត់ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥ ខាងមុខនេះ​។​

Capture

​ សាលា​រាជធានី​ ភ្នំពេញ បានប្រកាស​សេចក្តីជូនដំណឹង​មួយ ដល់​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងឡាយ ឲ្យ​បាន​ជ្រាប ស្តីពី​ការផ្អាក​ចរាច​ណ៍ ឆ្លងកាត់​ស្ពាន​ជ្រោយចង្វា (​មិត្តភាព​កម្ពុជា​- ជប៉ុន ) មួយរយៈ ចាប់ពី​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៥ ដោយ​ក្រុមការងារ បច្ចេកទេស​របស់​ជប៉ុន ត្រូវ​ចុះមក​ត្រួតពិនិត្យ សិក្សា​លម្អិត ពី​ស្ថានភាព​នៃ​ការខូចខាត របស់​ស្ពាន​ជ្រោយចង្វារ​នេះ​។​

​ សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ការបិទ​ចរាចរណ៍ តែមួយ​គន្លង នៃ​ស្ពាន​តែប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី​២ ដល់ទី​៦ ខែកុម្ភៈ ឆ្នាំ​២០១៥ ហើយ​សម្រាប់​កាលបរិច្ឆេទ ក្នុង​ការបើក​ឲ្យ​ឆ្លងកាត់ ស្ពាន​នេះ​ឡើងវិញ សាលា​រាជធានី​ភ្នំពេញនឹង​ជម្រាប់​ជូនដំណឹង នៅពេល​ក្រោយ​។​

​ សូម​ រម្លឹកថា ស្ពាន​ជ្រោយចង្វា ឬ​ស្ពាន​មិត្តភាព កម្ពុជា​-​ជប៉ុន ត្រូវបាន​សាងសង់ឡើង កាលពី​ឆ្នាំ​១៩៦៦ ប៉ុន្តែ​ស្ពាន​នោះ ត្រូវបាន​កាត់ផ្តាច់ក្នុងសម័យ​សាធារណរដ្ឋ​ខ្មែរ ដែល​គ្រប់គ្រង​ដោយ​របប​លោក លន់ នល់ ក្នុង​អំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​៧០​។ រហូតដល់​ឆ្នាំ​១៩

Urban Voice Cambodia

Urban Voice Cambodia