ស្ពាន​ឆ្លងកាត់​ទន្លេសាបសម្រេច​បាន​៦០%​
Posted On : កុម្ភៈ, 22, 2018 | By Vantha

ការដ្ឋាន​សាងសង់​ស្ពាន​បេ​ឡេ​ឫស្សី​កែវ ​ឆ្លងកាត់​ទន្លេសាប​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥​ទៅ​ផ្លូវជាតិ​លេខ​៦ សម្រេច​បាន​៦០%​ តាមការឲ្យ​ដឹង​ពីលោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ។

ក្នុង​ពេល​នេះ ការដ្ឋាន​បាន និង​កំពុង​ស្ទូច​ដំឡើង​គ្រោង​ដែក​តួ​ស្ពាន និង​កម្រាល​ស្ពាន​ឆ្លងកាត់​ទន្លេសាប ដែល​ក្រុមការងារ​កំពុង​ខិតខំ​សម្រុក​ឲ្យ​រួចរាល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ លោក សាំ ពិសិដ្ឋ បាន​បញ្ជាក់ ថា ក្រុមការងារ​ការដ្ឋាន សូម​ស្នើ​ដល់​ម្ចាស់​ជលយាន​យន្ត​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ទីតាំង​ការដ្ឋាន សូម​មេត្តា បើកបរ​ជលយាន​យន្ត​បន្ថយល្បឿន​ឲ្យ​បាន​យឺត​បំផុត ដើម្បី​កាត់​បន្ថយ​ទឹក​រលក និង​ចៀសវាង​ការ​ប៉ះពាល់​ដល់​សំណង់​ការដ្ឋាន​៕

ប្រភព៖ kohsantepheapdaily.com.kh

សំឡេងទីក្រុង!

សំឡេងទីក្រុង!