ស្ពានអាកាសតិចណូ ​បណ្តោយ៣៨២ម៉ែត្រ​ ទទឹង១៥,៨ម៉ែត្រ ​ចំណាយថវិកាសាងសង់​ជាង១៤,៥លានដុល្លារ
Posted On : September, 9, 2014 | By សំឡេងទីក្រុង

កោះសន្ដិភាព ថ្ងៃទី ៨ កញ្ញា ឆ្នាំ ២០១៤

ស្ពានអាកាសតិចណូ ដែលនឹងត្រូវ​សម្ពោធបើកការដ្ឋាន​សាងសង់នៅព្រឹកថ្ងៃទី០៩កញ្ញាស្អែក ​ក្រោមអធិបតីភាពសម្តេចតេជោ ​ហ៊ុន សែននោះ ​រត់តាមបណ្តោយមហាវិថី​សហព័ន្ឋរុស្ស៊ី ​ឆ្លងកាត់ខាងលើ​ប្រសព្វមហាវិថី គីម អ៊ីលស៊ុង ​និង មហាវិថី ម៉ៅ សេទុង​ មានបណ្តោយ៣៨២ម៉ែត្រ​ , ទទឹង ១៥,៨ម៉ែត្រ ​ផ្លូវរត់ក្រោមដីមានប្រវែង ៣៥៦ម៉ែត្រ​ និង ទទឹងពី៦ទៅ៨ម៉ែត្រ ។

ស្ពានអាកាសទី៤នេះដែរ​ សាងសង់ដោយក្រុមហ៊ុន​វិនិយោគទុនអាណិកជនកម្ពុជា​ ( OCIC )​ ត្រួតពិនិត្យបច្ចេកទេស​ដោយមន្ទីរសាធារណការ​និងដឹកជញ្ជូនរាជធានីភ្នំពេញ​ រយៈពេលសាងសង់១៦ខែ ​ដោយតាមគម្រោង​នឹង​បញ្ចប់ការ​សាង​សង់​នៅថ្ងៃទី០៩ ​មករា ២០១៦​ និង ចំណាយថវិកាសាងសង់ ​១៤.៥០២.៤៧៦ដុល្លារ ​បានមកពីគម្រោងវិនិយោគនានា​របស់ក្រុមហ៊ុន OCIC  ៕

Urban Voice Cambodia

Urban Voice Cambodia