22552822_813099975537423_1792598150931113385_n

ស្ពានថ្មីកាត់ទន្លេសាបប្រវែងជិត១គីឡូម៉ែត្រ បើកការដ្ឋានសាងសងជាផ្លូវការ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ស្ពានបេតុងខ្សែកាបថ្មីកាត់ទន្លេសាបប្រវែងជិត១គីឡូម៉ែត្រ បើកការដ្ឋានសាងសងជាផ្លូវការ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៧ ម្សិលមិញនេះ ។

ស្ពានថ្មីនេះនឹងភ្ជាប់ពីតំបន់អភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារ ទៅកាន់ផ្លូវជាតិលេខ៥ ត្រង់ចំណុចប្រសប់ផ្លូវលេខ ៣៦ គ្រោងចំណាយថវិកាអស់ប្រមាណ ៣៥លានដុល្លា ដែលថវិកាសម្រាប់សាងសងស្ពាននេះបានមកពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ។

ស្ពានបេតុងនេះនឹងជួយរំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ស្របពេលដែលស្ពានជ្រោយចង្វារចាស់កំពុងដាក់អោយជួសជុល ហើយស្ពានថ្មីនេះជាច្រកចេញចូលរាជធានីភ្នំពេញដែលជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញនានាពីបណ្តាខេត្តមករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្តផងដែរ ជាពិសេសជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរពីតំបន់ឬស្សីកែវ ទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ដែលនឹងធ្វើអោយការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានជីវភាពល្អប្រសើរឡើង ។។

គម្រោងសាងសង់នេះ ទទួលខុសត្រូវដោយក្រុមហ៊ុន OCIC ចំណាយពេលសាងសង់អស់ ២៨ ខែ ក្រោមការរចនបថស្រដៀងគ្នានឹងស្ពានត្សឹបាសាឬស្ពានអ្នកលឿងដែរ ។

ថ្លែងក្នុងកម្មវិធីសម្ភោធការដ្ឋានសាងសង់ស្ពាននេះ សម្តេច ហ៊ុន សែន មានប្រសាសន៍ថា “កន្លងមកនេះស្ពានថ្មីដែលយើងបានកសាងក្រោយស្ពានជ្រោយចង្វារចាស់ រួមមានស្ពានមិត្តភាពកម្ពុជា-ចិន ទី២ ស្ពានព្រែកព្នៅដែលរដ្ឋាភិបាលទើបទិញយកពីក្រុមហ៊ុនឯកជនមកវិញ ព្រមទាំងស្ពានមិត្តភាពកម្ពុជា-ចិន ព្រែកប្រា តែវាមិនទាន់គ្រប់គ្រាន់នោះទេ ទាមទារឲ្យមានការសាងសង់ស្ពានថ្មីដែលជាការតភ្ជាប់ទិសខាងកើតនិងទិសខាងលិច ខណៈដែលកំណើតប្រជាជននិងចរាចរណ៍ក្នុងរាជធានីភ្នំពេញមានការកើនឡើង” ។

គួរបញ្ជាក់ថាបច្ចេកទេសនៃការសាងសង់ ស្ពាននេះនឹងដាំសរសរសម្រាប់ព្យួរខ្សែកាបកម្ពស់ ៣៦ ម៉ែត្រ ចំនួន ៤ ដើម ដែលចន្លោះសរសរនីមួយៗមានប្រវែង ១២០ ម៉ែត្រ ។ ចំណែកតួស្ពានមានប្រវែង ៥០៤ ម៉ែត្រ ទទឹងប្រវែង ២០.៥ ម៉ែត្រ ដែលក្បាលស្ពានខាងលិចប្រវែង ៣០៣ ម៉ែត្រ និងក្បាលស្ពានខាងកើតប្រវែង ១១៥ ម៉ែត្រ សរុបមកស្ពាននេះមានប្រវែង ៩២២ ម៉ែត្រ ។

ប្រភព៖ Businessnews

Leave a Reply